ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ លោក មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានទទួលមរណភាព ដោយរោគាពាធ ក្នុងវ័យ ៧៧ឆ្នាំ។
លោក មួង ប៉យ ទទួលមរណភាព នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ហើយសពរបស់លោក នឹងត្រូវបញ្ជូនមកធ្វើបុណ្យ នៅក្រុងបានលុង ខេត្តរតនគិរី ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់យ៉ាងដូច្នេះ៖ «គាត់បានទទួលមរណភាព នៅព្រឹកមិញ(ថ្ងៃទី២៦មេសា) នៅម៉ោង៨កន្លះ នៅក្នុងមន្ទីរពេទ្យ ប្រទេសវៀតណាម ហើយសពរបស់លោក តម្កល់ទុកធ្វើបុណ្យនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី តាមប្រពៃណី ៕
...
ដោយ ៖ សិលា