បុរីវ៉ាទីកង់បាននិយាយថា មនុស្សប្រហែល 250,000 នាក់មកពីជុំវិញពិភពលោកបានមកព្រះវិហារ St. Peter’s Basilica ដើម្បីគោរពដល់សម្តេចប៉ាប Francis ក្នុងរយៈពេលបីថ្ងៃ។ មន្ត្រីបុរីវ៉ាទីកង់ និងអ៊ីតាលី នៅព្រឹកមិញនេះ បានបញ្ចប់ពិធីបុណ្យសពសម្តេចប៉ាប ហ្វ្រង់ស៊ីស ដោយបិទវិហារ St.
ចាប់តាំងពីសពរបស់សម្តេច Pope Francis ត្រូវបានគេតម្កល់នៅ Saint Peter’s Basilica នៅថ្ងៃទី 23 ខែមេសា មនុស្សប្រហែល 250,000 នាក់មកពីជុំវិញពិភពលោកបានមកទីនេះ ដោយតម្រង់ជួរជាច្រើនម៉ោងដើម្បីគោរពដល់សម្តេចប៉ាប។ អស់រយៈពេលបីថ្ងៃមកនេះ សពរបស់សម្តេចប៉ាបត្រូវបានគេតម្កល់នៅក្នុងមឈូសបើកចំហមួយ ដើម្បីអោយមនុស្ស និងអ្នកជឿអាចមើលឃើញគាត់ជាលើកចុងក្រោយ។ បុរីវ៉ាទីកង់បានកត់ត្រាអ្នកទស្សនាច្រើនជាង 100,000 នៅថ្ងៃទី 25 ខែមេសា។
Patricio Castriota មកពីប្រទេសអាហ្សង់ទីន ដែលជាស្រុកកំណើតរបស់ Pope បាននិយាយថា “ការនៅទីនេះពិតជារំជួលចិត្តណាស់។ វាជាពេលវេលាដ៏សោកសៅមួយនៃការលាគ្នា ប៉ុន្តែខ្ញុំសូមអរគុណដល់ព្រះដែលផ្តល់ឱកាសឱ្យខ្ញុំបានឃើញសម្តេចប៉ាប” ។
បន្ទាប់ពីពិធីបុណ្យសព មន្ត្រីបុរីវ៉ាទីកង់បានរៀបចំពិធីឯកជនមួយ ដើម្បីបិទមឈូសរៀបចំពិធីដង្ហែដែលមានចម្ងាយប្រហែល 4 គីឡូម៉ែត្រទៅកាន់ Basilica of St. Mary Major នៅខាងក្រៅបុរីវ៉ាទីកង់។
សម្តេចប៉ាប Francis បានទទួលមរណភាពនៅថ្ងៃទី ២១ ខែមេសា នៅបុរីវ៉ាទីកង់ ក្នុងជន្មាយុ ៨៨ ឆ្នាំ។ បុរី Vatican រំពឹងថានឹងមានគណៈប្រតិភូបរទេសចំនួន 160 នាក់ រួមទាំងមេដឹកនាំពិភពលោករាប់សិបនាក់ ព្រះមហាក្សត្រ 10 អង្គ និងមនុស្សប្រហែល 200,000 នាក់មកពីជុំវិញពិភពលោកដើម្បីចូលរួមពិធីបុណ្យសពនៅថ្ងៃនេះ៕
រូបថត: AFP