អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងសន្និសីទកាសែត ជាប្រចាំ នៃក្រសួងការបរទេសចិន នៅថ្ងៃទី២៥ខែមេសា មានអ្នក កាសែត សួរថា ៖ តាមការផ្សាយ ព័ត៌មាន ប្រភពដំណឹង ពី រដ្ឋាភិបាល អាមេរិក បាន ឱ្យដឹងថា អាមេរិកនិងចិន នៅតែ ធ្វើការចរចា អំពី បញ្ហា ថ្នាំ ហ្វេនតានីល ប៉ុន្តែ ភាគីចិន «មិនសូវស្មោះត្រង់» ដូច្នេះ អាមេរិក ប្រហែល នឹង ចាត់វិធានការ ដាក់ទណ្ឌកម្ម កាន់តែ ច្រើន ដើម្បីបង្ខំ ឱ្យចិន ធ្វើ សកម្មភាព ជាក់ស្ដែង។ សូមសួរ ភាគីចិន វាយតម្លៃ យ៉ាង ណា ចំពោះ ករណី នេះ ?
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាន ថ្លែងថា បញ្ហាថ្នាំ ហ្វេនតានីល ជាបញ្ហា របស់ អាមេរិក មិនមែន បញ្ហា របស់ ចិន ទេ ទំនួលខុសត្រូវ ស្ថិតនៅលើ អាមេរិក ខ្លួនឯង។ ភាគី អាមេរិក មិនអើពើ ពី បំណង ល្អ របស់ ភាគីចិន បែរជា ដំឡើង ពន្ធគយ ចំពោះថ្នាំ ហ្វេនតានីលយ៉ាង ហួសហេតុមកលើ ចិន ទៀតផង នេះគឺ ទង្វើ អនុត្តរភាព សុទ្ធសាធ បាន បំផ្លាញ យ៉ាង ធ្ងន់ធ្ងរ ដល់ កិច្ចសហប្រតិបត្តិការ សន្ទនា ក្នុង វិស័យ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន របស់ ភាគីទាំងពីរ ។ អាមេរិក គួរ ដឹងច្បាស់ ថា ការវាយប្រហារ មួល បង្កាច់ អ្នកដទៃ មិនអាច លាក់បាំង ទង្វើមិនទទួលខុសត្រូវ របស់ខ្លួន ឡើយ ការយកគុណសងដោយទោសគ្មានប្រយោជន៍ ដល់ ការដោះស្រាយ បញ្ហា ឡើយ ខណៈ ការ ដាក់សម្ពាធ និង គំរាម កំហែង រឹតតែមិន មែនជា វិធី ត្រឹមត្រូវសម្រាប់ទាក់ទងជាមួយ ចិនឡើយ ៕
ដោយ ៖ សិលា