ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ អាជ្ញាធរសង្កាត់ព្រែកលៀប បានធ្វើការសម្របសម្រួលជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មសិក្សានៅអាស៊ី ក្នុងចុះមកពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកលៀប ដឹកនាំដោយ លោក ឡោក ឆាយ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមានការចូលរួមពីអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់។
មន្ត្រីសាលាខណ្ឌបានអោយដឹងថាៈ ជាលទ្ធផលបានពិនិត្យ និងព្យាបាលប្រជាពលរដ្ឋបានចំនួន ១៤៨នាក់ (ស្រី ៧៣នាក់) ក្នុងនេះមានក្មេងចំនួន ២៧នាក់ (ស្រី ១៦នាក់)៕
ដោយ៖ សហការី
...