លោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមា នៅវត្តគិរីជលសាកោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្នុងថ្ងៃទី២ នៃពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តគិរីជលសាកោះរុ៉ង ពោលគឺព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី ស សុខា ដោយមានការអញ្ជើញចូលរួមពីលោកស្រី ញ៉ែម សាខន ស ខេង និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញចូលរួមប្រារព្ធកិច្ចបដិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងពិធីបុណ្យដែលប្រព្រឹត្តទៅនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

នៅក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត និងលោកស្រី លោកស្រីសម្តេចក្រឡាហោម និងលោកស្រីលោក កែ គឹមយ៉ាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានអញ្ជើញបូជារណ្តៅសីមា ប្រារព្ធកិច្ចសមាទានសីល និងរាប់បាត្រ ដោយមានការយាងនិមន្តចូលរួមពីសម្តេចព្រះវនរ័តកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះពុទ្ធិជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមមុនី ជា សំអាង និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ។

...

សូមបញ្ជាក់ថា ពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តគិរីជលសាកោះរ៉ុង បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ដោយពិធីកាត់ខណ្ឌសីមា នឹងប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកស្រី ញ៉ែម សាខន សខេង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print