មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់០២នាក់​ ត្រូវ​នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក និងចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅចំណុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ពោត ធី ហៅភី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២-ឈ្មោះ សាត់ ភ័ក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីធ្វើការសាកសួរ ។

វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់, ម្សៅក្រាមពណ៌ផ្កាឈូកច្រកក្នុងថង់ ពណ៌សថ្លាចំនួន ០១ថង់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀននិងថង់តូចៗ សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។

...

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក នៅថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print