ប្រជាពលរដ្ឋប្រទះឃើញកាំភ្លើង AK 47 ចំនួន ០១ដើម ប្រគល់ជូនសមត្ថកិច្ចនៅស្រុកសំឡូត

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ មានប្រជាពលរដ្ឋ ឈ្មោះ គោក ភា ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីល្ងាចម្សិលមិញនេះ​ បានប្រទះឃេីញកាំភ្លើង ចំនួន ០១ដើម នៅក្បែរគល់ឫស្សី ពេលខ្លួនកំពុងដេីរទៅកាត់អុស នៅចំណុចលើភ្នំកាធាង ភូមិអូររាំងខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ក្រោយ​ប្រទះឃើញ​ ក៏បានមករាយការណ៍ មកកាន់ផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ។ បន្ទាប់មកប្រជាពលរដ្ឋ ខាងលើបានប្រគល់កាំភ្លើង AK 47 ចំនួន ០១ដើម គ្មានបង់ គ្មានគ្រាប់ មកអោយសមត្ថកិច្ចជំនាញផ្នែកយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បី រក្សាទុក ។

...

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុក សំឡូត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print