អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Xi Jinping គូសបញ្ជាក់ក្នុងការសិក្សាជាសមូហភាពលើកទី២០នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិនថា ប្រកាន់ខ្ជាប់ពង្រឹងសមត្ថភាពខ្លួន ផ្តោតលើគោលដៅប្រើប្រាស់ជាក់ស្តែង ដើម្បីជំរុញឱ្យបញ្ញាសិប្បនិម្មិតអភិវឌ្ឍដោយមានសណ្តាប់ធ្នាប់និងភាពល្អប្រសើរ។
គេហទំព័រ «CCFR China state-controlled media » រសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥ ការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំការសិក្សាជាសមូហភាពលើកទី២០ស្តីពីការបង្កើនអភិវឌ្ឍនិងគ្រប់គ្រងលើបញ្ញាសិប្បនិម្មិត។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រឈមនឹងសភាពការណ៍ថ្មីដែលបច្ចេកទេសនៃបញ្ញាសិប្បនិម្មិតជំនាន់ថ្មីវិវឌ្ឍយ៉ាងលឿន ត្រូវប្រើប្រាស់ឧត្តមភាពយ៉ាងពែញលេញនូវការដែលទូទាំងប្រទេសគាំទ្រ ប្រកាន់ខ្ជាប់ពង្រឹងសមត្ថភាពខ្លួន ផ្តោតលើគោលដៅប្រើប្រាស់ជាក់ស្តែង ដើម្បីជំរុញឱ្យបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនអភិវឌ្ឍដោយមានសណ្តាប់ធ្នាប់និងល្អប្រសើរ ដែលឆ្ពោះទៅកាន់ទិសដៅមានផលប្រយោជន៍ សន្តិសុខនិងយុត្តិធម៌។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានបន្តថា ត្រូវជំរុញការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យានៃបញ្ញាសិប្បនិម្មិតផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយការច្នៃប្រឌិតថ្មីនៃឧស្សាហកម្ម បង្កើតឡើងនូវប្រព័ន្ធខាងការផលិតកម្ម សិក្សាស្រាវជ្រាវ ប្រើប្រាស់រួមជាមួយការច្នៃប្រឌិតថ្មីដែលដឹកនាំដោយសហគ្រាស ជួយដល់ឧស្សាហកម្មប្រពៃណីធ្វើវិសិដ្ឋកម្ម បង្កើតឡើងនូវទិសដៅអភិវឌ្ឍថ្មីសម្រាប់ឧស្សាហកម្មធុនថ្មីមានលក្ខណៈយុទ្ធសាស្ត្រនិងឧស្សាហកម្មអនាគត។ត្រូវជំរុញដោយសម្របសម្រួលនូវការកសាងហេដ្ឋារចនាសម្ព័ន្ធការគណនា ដើម្បីធ្វើឱ្យការច្នៃប្រឌិតថ្មីនិងការប្រើប្រាស់ បើកចំហនិងចែករំលែកនូវធនធានទិន្នន័យកាន់តែស៊ីជម្រៅ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវបើកធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិខាងបញ្ញាសិប្បនិម្មិតឱ្យទូលំទូលាយ ជួយដល់បណ្តាប្រទេសសកលខាងត្បូង បង្កើនការកសាងសមត្ថភាពបច្ចេទេស ដើម្បីរួមចំណែករបស់ចិននៅក្នុងការបង្រួមគម្លាតបញ្ញាសិប្បនិម្មិតសកល៕
ដោយ ៖ សិលា