លោកហ៊ុន ម៉ានី និងកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមេសា និងលើកទិសដៅភារកិច្ចខែបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មា ធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែមេសា នៅមន្ទីរគណបក្សខេត្ត។ កិច្ចប្រជុំនេះក៏មាន ការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត,ក្រុង ស្រុក-ឃុំ- សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង- ស្រុក  និងឃុំ-សង្កាត់ សរុប ៤៥០ នាក់។

ក្រោយបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ ការ ចូលរួមជាមតិយោបល់របស់អង្គប្រជុំ និងអនុសាសន៍របស់ប្រធានកិត្តិយសរួចមកលោក ហ៊ុន ម៉ានី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់គណៈកម្មាធិ ការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្តស្រុកឃុំនិងសមាជិក សមាជិកា បក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះលោកបានផ្តល់អនុសាសន៍ណែនាំឱ្យសមាជិក សមាជិកាទាំងអស់បន្ត ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុង របស់គណបក្សនិងបន្តអនុវត្តការ ងារប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។ 

សូមជម្រាបជូនថា បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់លោក ហ៊ុន ម៉ានី បានឆ្លៀតឱកាសប្រគល់លិខិតថ្លែងអំណរ គុណ ជូនដល់ក្រុមការងារសិក្ខាសិលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺ ដែលបានខិតខំបំពេញភារកិច្ចរៀបចំសិក្ខា សាលានេះរយៈពេល ១៣ សប្តាហ៍កន្លងទៅប្រកប ដោយភាពជោគជ័យ។ គួរបញ្ជាក់ផងដែរថា សិក្ខាសិលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺ គឺជាការអនុវត្តតាមឯកសារជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print