ករណីឃាតកម្ម លើស្ត្រីមេម៉ាយកូន៣ ដោយពុំទាន់ដឹងមូលហេតុ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវបានឃាតកវាយសម្លាប់នៅក្រោយភូមិដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ខណៈដែលស្ត្រីរងគ្រោះខាងលើទៅឃ្វាលគោដូចសព្វ មួយដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងជំនាញចុះពិនិត្យនិងធ្វើកោសល្យវិច័យ។

ករណីឃាតកវាយសម្លាប់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបឹងស្រែកក់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះម៉េត សេត អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិពោធិ៍មាស(ស្រែច្រាប) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី នៅចំណុចបឹងស្រែកក់(ក្នុងស្ទឹង)ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះឈ្មោះ ម៉េត សេត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យបាត់បង់ជីវិត។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បានបន្តថា  ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនិងកម្លាំងបច្ចេកទេសវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺ បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យនិងស្រាវជ្រាវជុំវិញរឿងខាងលើ ដើម្បីកំណត់មុខសញ្ញា។ សពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

...

ប្រជាពលរដ្ឋរស់នៅក្បែផ្ទះស្រ្តីរងគ្រោះខាងលើបានបង្ហើបឱ្យដឹងថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយកូន០៣នាក់ លែងលះប្តីច្រើនឆ្នាំកន្លងទៅហើយ។ ស្ត្រីរងគ្រោះខាងលើតែងតែទៅឃ្វាលគោជារៀង រាល់ថ្ងៃដើម្បីចិញ្ចឹមជីវិតនិងចិញ្ចឹមកូនៗ ហើយកាលពីប៉ុន្មានថ្ងៃមុន អតីតប្តី(ដែលលែងលះគ្នា) រស់នៅក្នុងភូមិពាមល្វា ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានមកសុំស្ត្រីរងគ្រោះជាប្រពន្ធត្រូវរ៉ូវគ្នាវិញ ប៉ុន្តែស្រ្តីរងគ្រោះមិនព្រមឡើយ រហូតរំលងបានប៉ុន្មានថ្ងៃ ស្ត្រីរងគ្រោះត្រូវបានគេសម្លាប់ស្លាប់បាត់ទៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print