អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា”

ចែករំលែក៖

ភ្នំពេញ ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ៖

១. បន្តជំរុញ និងលើកទឹកចិត្តការប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”។

២. បន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ តាមរយៈការ ពង្រឹងយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និងក្រុមអធិការកិច្ចអន្តរ ក្រសួង។

៣. បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេស ដាក់ឱ្យដំណើរការ នូវយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងការកសាងសមត្ថភាពអ្នកផ្សះផ្សា របស់ក្រសួង និងអាជ្ញាកណ្តាល ព្រមទាំងការធានានូវនិរន្តរភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

៤. បន្តយកចិត្តទុកដាក់ធានាប្រសិទ្ធភាព នៃការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ទាំង ១០ ចំណុច របស់សម្តេចបវរធិបតី។

៥. យកចិត្តទុកដាក់តាមដាន និងវាយតម្លៃនូវសភាពការណ៍ និងការវិវត្តថ្មីៗក្នុងវិស័យ ការងារ ដើម្បីត្រៀមដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេស ក្នុងដំណាក់កាល នៃស្ថានភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មពិភពលោក ដើម្បីធានាដល់ និរន្តរភាពមុខរបរ និងការងារ និងសន្តិសុខប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិត និង ប្រជាពលរដ្ឋទាំងប្រទេស។

៦. បន្តកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាដៃគូសង្គម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គ ការវិជ្ជាជីវៈ ជាពិសេស អង្គការអន្តរជាតិខាងការងារ និង ទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីលើកកម្ពស់ការងារសមរម្យ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍ ប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDCF), កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), និងកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY)។

៧. បន្តរៀបចំកម្មវិធីជួបសំណេះសំណាលរបស់រាជរដ្ឋាភិបាល បន្តរៀបចកម្មវធជួបស ជាមួយបងប្អូនកម្មករនិយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ ក្តាប់បាននូវសំណូមពរ និង ដោះស្រាយជូនបងប្អូនកម្មករនិយោជិត។

ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវ៖

១. ក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន និងដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែន សមត្ថកិច្ច និងមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដោយមិនទុកបញ្ហាតូច ឱ្យ រីករាលដាលទៅធំឡើយ ដើម្បីធានាការពារសិទ្ធិ និងផលប្រយោជន៍ជូនទាំងនិយោជក និង បងប្អូនកម្មករនិយោជិត។

២. បង្កើនកិច្ចសហការ និងកសាងទំនាក់ទំនងល្អ ជាមួយក្រសួងស្ថាប័ន វិស័យឯកជន អង្គការ វិជ្ជាជីវៈ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងៗទៀត ដើម្បីរួមគ្នាសម្រេច ឱ្យបាននូវទស្សនវិស័យនៃប្រធានបទ “រួមគ្នា ដើម្បីការងារសមរម្យ និង កំណើនប្រកប ដោយ ចីរភាព និង ភាពធន់” សម្រាប់ឆ្នាំនេះ។

៣. បន្តតាមដានក្តាប់រាល់ការវិវត្តថ្មីៗ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព រាល់ករណីឧបទ្ទវហេតុផ្សេងៗ ដូចជា ករណីអគ្គិភ័យ គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាផ្សេងៗជាយថាហេតុ ដើម្បីចាត់វិធានការជួយអន្តរាគមន៍បានទាន់ពេលវេលា។

ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន បងប្អូនកម្មករនិយោជិតនិងអង្គការវិជ្ជាជីវៈទាំងអស់ ត្រូវ៖

១. បន្តចូលរួមក្នុងយុទ្ធនាការ ក្នុងការប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ឱ្យ បានទូលំទូលាយ ដើម្បីបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ និង រក្សាឱ្យបាននូវសុខដុម នីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ សហគ្រាស។ ព្រមទាំងលើកកម្ពស់ការអនុវត្តកិច្ចទំនួលខុសត្រូវរបស់

២. ជំរុញការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសការងារ និង សុវត្ថិភាពធ្វើដំណើររបស់កម្មករ និយោជិត។

៣. បន្តចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងរក្សាឱ្យបាននូវវប្បធម៌ អនុលោមភាពតាមច្បាប់ ដើម្បីធានាបាននូវភាពប្រកួតប្រជែង បង្កើនការទាក់ទាញទុន វិនិយោគ ។

៤. បន្តចូលរួមកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់ កម្មករនិយោជិតដែលកំពុងបំពេញការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ និងបង្កើន សមត្ថភាពកម្មករនិយោជិតនៅនឹងកន្លែងការងារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print