ហង្សក្រហម Liverpool បានវាយបកតាមពីក្រោយរហូតបានផ្តួលក្រុម Tottenham Hotspur ក្នុងលទ្ធផល ៥-១ និងឈ្នះពានរង្វាន់អង់គ្លេស Premier League ប្រកបដោយទម្រង់លេងដ៏ល្អនៅកីឡដ្ឋាន Anfieldត្យកាលពីថ្ងៃអាទិត្យ (២៧ មេសា)។
ខ្សែប្រយុទ្ធ
Dominic Solanke បានស៊ុតបាលបញ្ចូលទីនៅនាទីទី១២ឱ្យក្រុម Tottenham នាំមុខមុន។
ប៉ុន្តែ
Liverpool បានវាយបកវិញដោយការស៊ុតបាល់បញ្ចូលទីដោយ Luis Diaz, Alexis Mac Allister និង Cody Gakpo នៅមុនពេលបញ្ចប់តង់ទីមួយ។
តង់ទី ២កីឡាករ Mohamed Salah ស៊ុតបញ្ចូលបាល់ទាបកាត់កីឡាករ Guglielmo Vicario នៅនាទីទី 63
ហើយ៦នាទីក្រោយមក កីឡាករ
Udogie របស់ Tottenham
ធ្វើឱ្យបាល់ចូលទីខ្លួនឯង។
ក្រោយទទួលបាន៣ពិន្ទុបន្ថែម
Liverpool មាន ៨២ ពិន្ទុពី ៣៤ ប្រកួតហើយ Arsenal ឈរលេខ ២២មាន ៦៧ ពិន្ទុខណៈ
នៅសល់៤ប្រកួតទៀតទើបចប់រដូវកាល។
ជើងឯកក្នុងរដូវកាលនេះធ្វើឱ្យហងក្រហមមានកំណត់ត្រាស្មើបិសាចក្រហមManchester United ដែលបានឈ្នះពានអង់គ្លេសPremier League ចំនួន២០ដងដូចគ្នា។ចំណែកArsenalធ្លាប់ឈ្នះ១៣ដង Evertonនិង Manchester Cityឈ្នះ៩ដងដូចគ្នា Aston Villa ឈ្នះ៧ដង ហើយChelseaនិង Sunderlandឈ្នះ៦ដងដូចគ្នា។