កិច្ចប្រជុំលើកទី១៥នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៥ កិច្ចប្រជុំលើកទី១៥នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកកិច្ចប្រជុំពេញអង្គលើកទី១នៅវិមានសភាប្រជាជននៅក្រុងប៉េកាំងក្រោមអធិបតីរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា។

គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជនដែលរាយការណ៍ដោយលោកXin Chunying ប្រធាននៃគណៈកម្មការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ខ្លឹមសារនៃសេចក្តីព្រាងច្បាប់សម្រាប់ពិនិត្យពិភាក្សាលើកទី៣នេះផ្តល់ការគាំទ្រថែមមួយកម្រិតទៀតលើវិធានការពាក់ព័ន្ធនៃការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ធ្វើឱ្យមានបទដ្ឋានថែមទៀតនូវការអនុវត្តច្បាប់ បង្កើនការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករ កែលម្អបរិយាកាសខាងច្បាប់ដើម្បីជំរុញឱ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍដោយល្អប្រសើរនិងមានគុណភាពខ្ពស់។

គេហទំព័រ «CCFR China state-controlled media » លោកHuang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថានចិនបានរាយការណ៍អំពីសភាពការណ៍បរិស្ថាននិងសភាពការណ៍ស្តីពីការសម្រេចគោលដៅការពារបរិស្ថានឆ្នាំ២០២៤។របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ការងារកែលម្អគុណភាពបរិស្ថានអេកូឡូស៊ីសុទ្ធតែសម្រេចតាមគោលដៅប្រចាំឆ្នាំបានយ៉ាងរលួន អត្រាដែលសាធារណជនពេញចិត្តចំពោះបរិស្ថានអេកូឡូស៊ីមានចំនួនលើសពី៩០%រយៈពេល៤ឆ្នាំជាប់ៗគ្នា។ឆ្នាំ២០២៥ ក្រសួងអេកូឡុស៊ីនិងបរិស្ថានចិននឹងបន្តជំរុញការងារការពារ”ផ្ទៃមេពណ៍ខៀវ ទឹកថ្លានិងដីស្អាត ដើម្បីជំរុញការកែលម្អគុណភាពបរិស្ថានអេកូឡូស៊ីជាបន្តបន្ទាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print