មន្ត្រីចិនបានព្រមានថា សង្គ្រាមពន្ធដារដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងត្រូវវិនាសទៅរកការបរាជ័យ ហើយថាទីក្រុងប៉េកាំងគឺជា “ផ្នែកខាងស្តាំនៃប្រវត្តិសាស្ត្រ” នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។
លោក Zhao Chenxin អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ចិន (NDRC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថ្ងៃនេះថា “យើងជឿជាក់ថា ប្រសិនបើភាគីម្ខាងប្រឆាំងនឹងពិភពលោក និងការពិត វានឹងនៅដាច់ដោយឡែកពីគេ។ មានតែការឈររួមគ្នាជាមួយពិភពលោក និងអនុវត្តតាមគោលការណ៍សីលធម៌ប៉ុណ្ណោះ ទើបយើងអាចឈ្នះអនាគត” ។
ចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មីនៅសេតវិមាន កាលពីខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយលើបណ្តាដៃគូពាណិជ្ជកម្មភាគច្រើនរបស់អាមេរិក ក្នុងនោះចិនបានប្រឈមការដំឡើងដល់១៤៥ភាគរយ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានដំឡើងពន្ធ១២៥ភាគរយ លើទំនិញអាមេរិកវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង ជាទីដែលក្រុមមន្រ្តីចិនបានប្តេជ្ញា បង្កើនចំណាត់ការដើម្បីការពារសេដ្ឋកិច្ចរបស់ប្រទេសចិន ពីផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក លោក Zhao Chenxin ដែលមន្រ្តីជាន់ខ្ពស់ទទួលបន្ទុករៀបចំផែនការសេដ្ឋកិច្ចជាតិ បាននិយាយថា ទីក្រុងប៉េកាំងកំពុងឈរនៅខាងត្រឹមត្រូវនៃប្រវត្តិសាស្រ្ត។
លោក Zhao បានលើកឡើងដូច្នេះថា «យើងជឿជាក់យ៉ាងរឹងមាំថា ប្រសិនបើអ្នកប្រឆាំងជាមួយពិភពលោក និងការពិត នោះអ្នកនឹងកាន់តែធ្វើឱ្យខ្លួនឯងឯកោ។ មានតែធ្វើដំណើរស្របជាមួយពិភពលោក និងដោយមានសីលធម៌ទេ ទើបយើងទាំងអស់គ្នាឈ្នះអនាគត»។ ជាមួយគ្នានោះ លោក Zhao បានថ្កោលទោសទង្វើឯកតោភាគីនិយម និងការសម្លុតគំរាមរបស់សហរដ្ឋអាមេរិក។
ប្រទេសជាច្រើននៅលើពិភពលោក កំពុងស្វះស្វែងចរចារកកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ដើម្បីចៀសវាងការដំឡើងពន្ធខ្ពស់ពីអាមេរិក បន្ទាប់ពីលោក ត្រាំ បានទុកពេលឱ្យ៩០ថ្ងៃ ពោលគឺដល់ខែកក្កដាខាងមុខ។ ដោយឡែក ទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងបន្តតតាំងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកដល់ទីបញ្ចប់ ហើយបដិសេធការអះអាងរបស់ទីក្រុងវ៉ាស៉ីនតោនដែលថា ភាគីទាំងពីរកំពុងស្ថិតក្នុងកិច្ចចរចាពាណិជ្ជកម្ម៕
រូបថត: cctv