រដ្ឋបាលរាជធានីភ្នំពេញ ដឹកទឹកស្អាតចែកប្រជាពលរដ្ឋ ប្រើខណៈបងប្អូនពលរដ្ឋនៅបុរីVIP ស្ថិតភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣ថ្ងៃមកហើយ

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចាត់ឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ មានលោក ឆាយ វីរៈអភិបាលរងរាជធានីភ្នំពេញ ដឹកនាំដោយរដ្ឋបាលខណ្ឌដង្កោ និងសហការពីរដ្ឋាករស្វ័យក្រុងភ្នំពេញ បានដឹកទឹកស្អាតមក ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣ថ្ងៃមកហើយ។

លោក ឆាយ វីរៈ  អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹង នៅរសៀលថ្ងៃនេះថា៖ ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ទើបនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ បានដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីVIPនេះ។ 

លោកឆាយ វីរៈ ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះតាមពិតទៅ កន្លងមកមានអ្នកផ្គត់ផ្គង់ទឹកនៅទីនេះហើយ ក៏ប៉ុន្តែតំបន់នេះនៅមិនទាន់មានទឹកស្អាតប្រើប្រាស់ទេប្រើទឹកអណ្ដូងតែមិនទាន់គ្រប់គ្រាន់ ទើបយើងជួយបំពេញបន្ថែម ជួយពួកគាត់ដើម្បីបន្តចែកចាយទៅប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតបានប្រើប្រាស់។ការងារនេះយើងនឹងបន្តផ្គត់ផ្គង់រហូតដល់ពួកគាត់មានទឹកប្រាស់ប្រាស់គ្រប់គ្រាន់ ទើបយើងបញ្ឈប់ការផ្គត់ផ្គង់ជាបណ្តោះអាសន្ននេះ។

ក្រោយមានការដឹកទឹកស្អាតយកទៅចែកជូនពួកគាត់ប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកទឹកចែកជូនប្រជា ពលរដ្ឋជួបបញ្ហាខ្វះទឹកប្រើប្រាស់ និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ៕.

ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print