កីឡាករ ជា លីឃាង ប្តេជ្ញាចិត្តគ្រងតំណែង Enduro Cross Championship ឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ អ្នកជំនាញជិះម៉ូតូហោះវិញ្ញាសា Enduro Cross Cambodia កីឡាករ ជា លីឃាង បានបង្ហាញពីក្តីសង្ឃឹមរហូតដល់ទៅ៩៥ភាគរយក្នុងការគ្រងតំណែងជើង ឯក Enduro Cross Championship ឆ្នាំ ២០១៦ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅខែតុលាឆ្នាំ២០១៦ខាងមុខ ។ នេះបើ តាមការអះអាងរបស់កីឡាករ ជា លីឃាង ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុង ឱកាសដែលរូបគេកំពុងធ្វើការហ្វឹកហាត់ជាប្រចាំនិងសិក្សាបន្ថែមនូវបច្ចេកទេសថ្មីៗពីអ្នកជំនាញជិះម៉ូតូហោះ។

កីឡាករ ជា លីឃាង បានឲ្យដឹងថា ថ្វីដ្បិត តែព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross Cambodia នាពេលខាងមុខនេះមានឧបសគ្គច្រើនសម្រាប់ការប្រកួតដ៏តឹងតែង និងមានកីឡាករខ្លាំងៗចូលរួមច្រើនក្តី ប៉ុន្តែ រូបគេនៅតែរក្សាជំហរមិនងាករេដដែល ដោយសារបច្ចុប្បន្នរូបគេហ្វឹកហាត់បានយ៉ាងល្អ ។

គួរបញ្ជាក់ថា មុនព្រឹត្តកិារណ៍ Enduro Cross Cambodiaដ៏ធំ នៅភ្នំប្រសិទ្ធិ៍កើត ឡើងនោះ ក្រុមអ្នកជិះម៉ូតូហោះបានជួបជុំគ្នាកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅដើម្បីប្រកួតកម្តៅសាច់ដុំឈានទៅដណ្តើមពានរង្វាន់ Enduro Cross Cambodia ក្នុងកម្មវិធីប្រណាំងម៉ូតូ7NG ៕

14139089_947705272024690_1238504443_o.png

ដោយ៖ សារីម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print