ក្លឹប
Al-Hilal របស់ Saudi Pro League បានប្រកាសកាលពីថ្ងៃសុក្រថាពួកគេសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jorge Jesus។
ការបញ្ចប់តំណែងនេះ
កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី Al-Hilal បានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Champions League Elite បន្ទាប់ពីចាញ់ 3-1 លើ Al-Ahli ។
Al-Hilal ស្ថិតនៅលំដាប់ទី 2 ក្នុងតារាង Saudi Pro League មាន 6 ពិន្ទុតាមពីក្រោយក្រុមលេខ១ Al-Ittihad
ជាមួយនឹងការប្រកួតចំនួន 5 ដែលនៅសល់មុនចប់រដូវកាល។
ពួកគេក៏នឹងមានវត្តមានលេងក្នុងព្រឹត្តិការណ៍ Club World Cup ដែលទើបនឹងពង្រីកនៅសហរដ្ឋអាមេរិកក្នុងខែមិថុនាដល់ខែកក្កដាខាងមុខ។
ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្លឹប Al-Hilalបានចេញមកប្រកាសថាពួកគេ
...
សម្រេចតែងតាំងគ្រូបង្វឹក Mohammed Al-Shalhoub ឱ្យដឹកនាំក្រុមឈុតធំសិន។