សម្តេចតេជោ ហ៊ុន សែន ៖ បញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ បញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ គិតតែពីគ្រួសារចោលការងារក៏មិនបាន។គិតតែពីការងារចោលគ្រួសារក៏មិនបាន។
សម្តេចបន្តថា ៖ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣និង៤ឧសភា ខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុង ពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ៖ ថ្ងៃ៤និង៥ឧសភាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។
ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភាសម្រាប់បងប្រុស បានទេព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេសុីនៅម៉ោង៧ព្រឹកដើម្បីជួបប្រធានាធិបតីឥណ្ឌូនេសុីនៅម៉ោង
១១ថ្ងៃត្រង់(ក្នុងករណីគ្មានការកែប្រែ)។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ នៅឥណ្ឌូនេសុីពីថ្ងៃ៥ដល់ថ្ងៃ៧មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេសុី ទស្សនកិច្ចនិងធ្វើបាឋកថា
នៅលេខាធិការដ្ឋានអាស៊ាននាល្ងាច
ថ្ងៃ៥ឧសភា។
សម្តេចតេជោ ហ៊ុន សែន ថា ៖ តាមការគ្រោងទុកខ្ញុំនឹងធ្វើបាឋកថា មួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាននិងអាសុីបូពា៏នាទីក្រុងហ្សាកាតានាព្រឹកថ្ងៃ៦ឧសភា។
ថ្ងៃត្រង់៧ឧសភាខ្ញុំនឹងធ្វើដំណើរទៅ
កាន់ទីម័រឡេស្តេដើម្បីទស្សនកិច្ចផ្លូវការ
រហូតល្ងាចថ្ងៃ៩ឧសភា២០២៥ទើបមក
ដល់កម្ពុជាវិញ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ ថ្ងៃ១០ឧសភាមិនទាន់បានសម្រាកវាយ
កូនគោលទេព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះគឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូន របស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។
ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថាពិបាកបែងចែករវាងការងារនិងបញ្ហា
គ្រួសារ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print