រោងចក្រ​ដេរ​កាបូប​យីហោ”ម៉ីសែន ហេ​ន​ប៊ែ​ក​” ផ្ទុះធ្លាយម៉ាស៊ីន​ខ្យល់​ បណ្ដាលឱ្យ​កម្មករ ក​ម្មា​រិ​នី​រោងចក្រ​ចំនួន​ ១២នាក់​បានដួល​សន្លប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ករណី​ផ្ទុះធ្លាយម៉ាស៊ីន​ខ្យល់​នៅរោងចក្រ​ដេរ​កាបូប​យីហោ”ម៉ីសែន ហេ​ន​ប៊ែ​ក​” បណ្ដាលឱ្យ​កម្មករ ក​ម្មា​រិ​នី​រោងចក្រចំនួន​ ១២នាក់​បានដួល​សន្លប់​ ហើយ​ត្រូវ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យ​បាល​ភ្លាម​ៗ ខណៈ​ដែល​ជះ​ចំហាយ​បណ្តាល​ជះក្លិន​ពេញ​រោងចក្រ​ និងបង្កការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ជួយ​អន្តរាគមន៍​ភ្លាមៗ​។

ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ម្សិលមិញនេះ​ នៅ​ចំណុច​រោងចក្រ​ដេរ​កាបូប​យីហោ”មុ​ី​សែន ហេ​ន​ប៊ែ​ក” ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ទាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ បានឱ្យដឹងថា​ ​រោងចក្រ​ដេរ​កាបូបនេះ​ គឺមាន​កម្មករ កម្ម​ការ​នី​សរុប​ចំនួន​៨៤៣​នាក់ ក្នុង​នោះ​ ស្រី​៥៥៨​នាក់​។ នៅ​ពេល​កើតហេតុ​នោះ ​មាន​កម្មករ​សន្លប់​១២​នាក់​ ​ប្រុស​ម្នាក់ ត្រូវ​បាន​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​២៤​ម៉ោង​ដើម​អង្គ្រង សង្គ្រោះ​ព្យាបាល​។

ប្រភពដដែលបន្តថា​ ​ក្រោយ​កើតហេតុភ្លាមៗ​ សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញាធរ ព្រមទាំង​ម្ចាស់​រោងចក្រ​បានឱ្យ​កម្មករ ក​ម្មកា​រិ​នី​សម្រាក​ការងារ​សិន​ ។ ដោយ​មូលហេតុ​ដែលបណ្តាល​ឱ្យ​កម្មករ ក​ម្មការិនី​រោងចក្រ​ដួល​សន្លប់​នោះ​ មក​ពី​ខូច​ម៉ា​ស៊ីន​ខ្យល់ ធ្វើឱ្យ​ខ្យល់​ចេញ​ច្រាល​ពេញ​រោងចក្រ​តែម្តង​ និង បណ្តាល​ឱ្យ​កម្មក​សន្លប់​។

ដោយឡែក​លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធ​និង​ករណី​កម្មករ ក​ម្មកា​រិ​នី​រោងចក្រ​ដួល​សន្លប់​នេះដែរ​ បានឱ្យដឹងថា​ ពិតជា​មាន​ករណី​កម្មករ ក​ម្មា​រិ​នី​រោងចក្រ​ដេរ​កាបូប យីហោ ម៉ី​សែន ហេ​ន​ប៊ែក ដួល​សន្លប់​ចំនួន​១២​នាក់ ប្រុស​ម្នាក់​ពិតប្រាកដ​មែន​ ។

...

បច្ចុប្បន្ន​ នៅព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៥​នេះ ករណី​ផ្ទុះធ្លាយម៉ាស៊ីន​ខ្យល់​នេះ​ គឺមាន​ស្ថានភាព​ធូរ​ស្រាល​ ​ហើយ​ខាងម្ចាស់រោងចក្រ​ ក៏បានឱ្យកម្មករចូល​បំរើ​ការងារ​វិញ​ធម្មតា ។ ​ចំណែក​កម្មករ ក​ម្មការិ​នី​ទាំង​១២​នាក់ ដែល​រងគ្រោះ​ត្រូវ​បាន​អនុញ្ញាត​នៅ​សម្រាក​នៅផ្ទះ​ដេីម្បី​ព្យាបាល​សុខភាព​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​៕​​ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print