នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ឃាត់ក្មេងទំនើង​បង្ហោះម៉ូតូ​តាមផ្លូវសាធារណៈ​យកមកអប់រំ​ និងដកហូត​ម៉ូតូ​ទុក៩០ថៃ្ង

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅថ្ងៃសៅរ៍ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ អនុវត្ត​តាមបទបញ្ជា​និងការចង្អុលដឹកនាំផ្ទាល់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ គ្រប់ក្រុង-ស្រុក​ ត្រូវ​ពិនិត្យ​លេីក្រុមក្មេងទំនេី​ងដែលតែងតែបង្កអុកឡុកក្នុងមូលដ្ឋាន​ និងសកម្មភាព​ប​ង្ហោះម៉ូតូ​តាម​ផ្លូវសាធារណៈ​ដែលបង្កភាពអាណា​ធិបតេ​យ្យប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃ​ ។

ជាក់ស្ដែង​កម្លាំងផ្នែ​កនគរបាលយុត្តិធម៌នៃអធិការដ្ឋាន​នគរបាល​ស្រុកគងពិសី​ កាលពីយប់ថៃ្ងទី០១​ ខែឧសភា​ ឆ្នាំ​២០២៥​ថ្មីៗ​នេះ​ បានឃាត់​មុខសញ្ញា​ក្មេងទំនើង​បង្ហោះម៉ូតូ​ ០​២​នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ ក្រោ​យធ្វើ​សកម្មភាព​ត្រង់ចំណុចផ្លូវជាតិ​លេខ៤១​ ចន្លោះគីឡូតិ៍ម៉ែត្រលេខ​១២-១៣ ស្ថិតនៅភូមិដីក្រហ​ម ឃុំរកាកោះ ស្រុកគងពិសី ។

​ យុវជន​ទំនើងទាំងពីរនាក់នេះ​ ទី១-ឈ្មោះ ដេត ឧត្ដម ភេទប្រុសអាយុ១៨ឆ្នាំ​ នៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី អ្នកបេីកម៉ូតូបង្ហោះ។​ និងទី២-ឈ្មោះ កាន ជីភីល​ ហៅ​ស៊ីង ភេទប្រុស​ អាយុ១៥ឆ្នាំ​ នៅភូមិដីក្រហម ឃុំរកាកោះស្រុកគងពិសី អ្នកអង្គុយពី​ក្រោយ ។

បើតាម​លោកវរសេនី​យ៍ឯក​ យ៉ាង​ សុខលី​ អធិការ​នគរបាលស្រុក​ បានបញ្ជាក់ថា​ ក្រុមក្មេងទំនេីង​បង្ហោះ​ម៉ូតូ​ មាន​សកម្មភាព​ញឹកញាប់​និងធ្វើ​ការជិះម៉ូ​តូបង្ហោះទាំងយប់-ថៃ្ង​ ជាក់ស្តែង​ ស​មត្ថកិច្ច​បានទទួល​ព័ត៌មាន​និងបា​ន​ឃ្លាំមេីលទេីបអនុវត្ដ​បានដូចថៃ្ង​នេះ​ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ម៉ូតូ​ម៉ា​កស៊ុយគីនិច ពណ៌លឿងលាយស គ្មានស្លាកលេខ​។

...

គួរបញ្ជាក់ថា​ ចំពោះ​ម៉ូតូ​សមត្ថកិច្ច​រក្សា​ទុក​រយៈ​ពេល​៣ខែ​ និងបានអញ្ជេី​ញអាណា​ព្យាបា​លមកធ្វេីកិច្ចសន្យានិងអប់រំដល់កូនចៅ​កុំអោយធ្វេីទង្វេីបែប​នេះបន្ដទៀត​ ក្នុងករណីនៅបន្ដ​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​ផ្លូវ​ច្បាប់​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print