ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់ ពាក់ព័ន្ធករណី​គ្រឿងញៀន​ចំនួន ១៤ករណីទូទាំងប្រទេស​នាថ្ងៃទី​០៤​ ឧសភា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២៤នាក់ (ស្រី ៣នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ៨នាក់(ស្រី ១នាក់),​ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៨នាក់(ស្រី ២នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែឧសភា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ៦២,៦១ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ៦៩៨,៨២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ ៥អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកKe ០,៤២ក្រាម។

*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧២ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៧,៧៨ក្រាម។

*៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៣,៤៦ក្រាម។ 

*៥ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២០,០២ក្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print