ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ខណៈកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ៤៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៣៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥០១គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ២០៥គ្រឿង និងម៉ូតូ ២៩៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៣៦គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៨២គ្រឿង និងម៉ូតូ ២៥៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ ថ្ងៃ ពីថ្ងៃទី១-០៤ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,៧២៣គ្រឿង, រថយន្តធំ ១១គ្រឿង, រថយន្តតូច ៧០៩គ្រឿង, ម៉ូតូ ១,០០៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,២៧២គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ៥៧០គ្រឿង និងម៉ូតូ ៦៩៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា