Harry Kaneទើបតែបានឈ្នះពានជាលើកដំបូងក្នុងវ័យ៣១ឆ្នាំខណៈBayern គ្រងជើងឯក Bundesliga ជាលើកទី៣៤

ចែករំលែក៖

Bayern Munich បានគ្រងជើងឯកអាល្លឺម៉ង់Bundesliga ជាលើកទី ៣៤ របស់ពួកគេកាលពីថ្ងៃអាទិត្យ បន្ទាប់ពីគូប្រជែង Bayer Leverkusen ប្រកួតស្មើ ២-២ នៅទឹកដីក្លឹប Freiburg។

ក្លឹបBayern Munich បានបំបែកកំណត់ត្រាឈ្នះជើងឯកអាល្លឺម៉ង់១១ដងជាប់គ្នាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២៣ ប៉ុន្តែក្នុងឆ្នាំ២០២៤ក្រុម Bayer Leverkusenដែលដឹកនាំដោយលោក Xabi Alonsoបានឈ្នះជើងឯកទាំងBundesliga និង អាល្លឺម៉ង់Cupដោយពុំដែលចាញ់មួយប្រកួតទាល់តែសោះ។
ចំពោះជោគជ័យក្នុងរដូវកាលឆ្នាំ២០២៥នេះក៏បានបង្ហាញនូវភាពអស្ចារ្យរបស់

គ្រូបង្វឹកថ្មីរបស់ Bayern លោក Vincent Kompanyដែលពុំធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមធំៗឡើយដោយគាត់ដឹកនាំ

...

Anderlecht និង Burnleyតែប៉ុណ្ណោះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតគឺខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ៣១ឆ្នាំHarry Kane មិនដែលឈ្នះពានរង្វាន់ម្តងណាសោះជាមួយនឹងក្លឹបឬជម្រើសជាតិដែលគាត់ធ្លាប់បានលេងឱ្យ។គាត់បានធ្វើពិធីអបអរយ៉ាងសប្បាយរីករាយជាមួយមិត្តរួមក្រុមរបស់គាត់សម្រាប់ពានរង្វាន់ជាលើកដំបូងនៅក្មុងអាជីពបាល់ទាត់របស់គាត់រយៈពេល១៤ឆ្នាំ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print