ម្ចាស់ត្រាក់ទ័រភ្ជួរចំការជិតរួចទៅហើយ ក្រឡេកក្រោយ ស្រាប់តែឃើញគ្រាប់មីនអណ្ដែតលើដី

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ ៖ បុរសអ្នកបើកបរ​ត្រាក់ទ័រ​ភ្ជួរ​ចម្ការ​ប៉ះ​មីនតោន​ព្រលឹង​ចុង​សក់​បើក​ចេញ​យ៉ាង​រហ័ស បង្កការភ្ញាក់ផ្អើលនៅ​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​/​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

អធិការ​នគរបាល​ស្រុក​ស្វាយចេក លោក​វរៈសេនីយ៍ឯក ជា ឈ្លូ​ញស្វាយចេក បានឱ្យដឹងថា ម្ចាស់​ចម្ការ​ឈ្មោះ ចក់ ទី​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក​អធិការបាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ម្ចាស់​ចម្ការ​ឈ្មោះ ចក់ ទី​ន បាន​ជួល​ត្រាក់ទ័រ​មក​ភ្ជួរដីចម្ការ ដើម្បី​ដាំ​ដំណាំ ហើយ​ពេល​ភ្ជួរ​ជិត​រួចហើយ ស្រាប់តែ​ប្រទះ​ឃើញ​មីនតោន​១​គ្រាប់នៅ​ចំ​កណ្តាល​ចម្ការ​ដែល​ភ្ជួរ​រួចបណ្តាល​ ឲ្យអ្នកបើកបរ​ត្រាក់ទ័រ​លាន់មាត់​ថា ពិតជា​១​លាន​សំណាង​ហើយ ក៏បើកបរ​ត្រាក់​ចេញ​ដោយ​មិន​បាន​លា​ម្ចាស់​ចម្ការ ។

លោក​វរៈសេនីយ៍ឯក ជា ឈ្លូ​ញ បាន​បញ្ជាក់​ថា ក្រោយ​ប្រជាពលរដ្ឋ​ភ្ជួរដីចម្ការ​ប្រទះ​ឃើញ​មីនតោនមួយគ្រាប់ដែល​មានគុណ​ភាព ហើយ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​និង​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយចេក​ បាន​ទំនាក់ ទំនង​អង្គភាព​កម្ចាត់​មីន (​ហា​ឡូ​ត្រាស់​)​បាន​មក​ទទួល យក ដើម្បី​យក​ទៅ​កម្ទេច​ចោល ។

មន្ត្រីកម្លាំង​អង្គភាព​កម្ចាត់​មីន​បាន​ប្រាប់​ថា មីនតោន​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នេះ​នៅ​មានគុណ​ភាព ហើយ​ជា​មីនសេសសល់​ពី​សម័យ​សង្គ្រាម។ ពេល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រាយ​ការ​ជូន​អង្គភាព​កម្ចាត់​មីន ហើយ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ បើ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​សុំ​រាយការណ៍​ជូន​អង្គភាព​បោស សំអាត​មីន ដោយមិន​ត្រូវ​ប៉ះពាល់​ ព្រោះអាច​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print