សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបញ្ចូនខ្លួនស្ត្រី២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីហិង្សា និងបើករថយន្តដេញបុកអតីតសង្សារប្ដីបណ្ដាលឲ្យរបួសជាច្រើនកន្លែង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជាប្រពន្ធដើមនឹងស្រ្តីជាបក្ខពួកបង្កហិង្សាមកលើស្រ្តីម្នាក់ជាអតីតសង្សារបស់ប្តីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ចូនខ្លួនស្ត្រី២នាក់នេះ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ។ បន្ទាប់ពីកំលាំងសមត្ថកិច្ចនរគបាលខណ្ឌទួលគោកឃាត់ជនដៃដល់ទាំង២នាក់នោះមកសាកសួររហូតបញ្ចប់នីតិវិធី ពាក់ព័ន្ធករណីហិង្សា និងបើករថយន្តដេញបុករថយន្តស្រ្តីម្នាក់ដែលជាអតីតសង្សររបស់ប្តីបណ្តាលឲ្យរងរបួសជាច្រើនកន្លែង ខណៈជនដៃដល់ម្នាក់ទៀតដែលជាអ្នកបើករថយន្តដេញបុករថយន្តជនរងគ្រោះកំពុងរត់គេចខ្លួននៅឡើយ។

សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ទី២-ឈ្មោះ អុឹង លីមុំ  ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង  រាជធានីភ្នំពេញ អ្នកទាំងពីរត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥  បន្ទាប់ពីបានប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptor ដេញបំបុកជនរងគ្រោះជាអតីសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែង និងខូចខាតរថយន្តមុខក្រោយទាំងស្រុង។

ចំណែកជនរងគ្រោះ ឈ្មោះ ចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ  ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរងរបួសជាច្រើនកន្លែង និងបានខូចខាតរថយន្ត០១គ្រឿងម៉ាក  Prius ស៊េរី២០២៥ មួយគ្រឿងដោយសារជនសង្ស័យ និងបក្ខពួក០១នាក់ទៀតដែលកំពុងគេចខ្លួនបានជិះរថយន្តម៉ាក Raptorពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកទៅផ្ទុប់កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង។

បច្ចុប្បន្នជនបង្កទាំងពីរនាក់ត្រូវបានបញ្ចូនទៅតុលារការចាក់ការតាមនីតិវិធី ចំណែកជនដៃដល់ដែលជាបុរសបង្ករបួសស្នាមបើករថយន្តបុករថយន្តជនរងគ្រោះកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចយើងកំពុងស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print