អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅវេលាម៉ោងប្រហែល១៦និង៤០នាទីថ្ងៃទី៤ខែឧសភា នាវាទេសចរណ៍បានក្រឡាប់លិចនៅតំបន់ទេសភាពBaili Galleryក្នុងភូមិHuawuឃុំXinrenស្រុកQianxiក្រុងBijie ខេត្តGuizhou ។ គិតមកទល់បច្ចុប្បន្ននេះ ឧបទ្ទវហេតុលើកនេះបានបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់បាត់បង់ជីវិតនិង៧០នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីកើតឧបទ្ទវហេតុនេះ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំសំខាន់ថា នាវាទេសចរណ៍បានក្រឡាប់លិចនៅតំបន់ទេសភាពមួយនៃស្រុកQianxiក្រុង Bijie ខេត្តGuizhou ត្រូវខំប្រឹងរកគ្រប់មធ្យោបាយ ដើម្បីរុករកនិងជួយសង្គ្រោះអ្នកធ្លាក់ក្នុងទឹក ខំប្រឹងពេញទំហឹងជួយសង្រ្គោះអ្នករងរបួស និងធ្វើការងារបន្ទាប់ពីឧបទ្ទវហេតុនិងការងារជួយសម្រាលទុក្ខសាច់ញាតិរបស់អ្នករងគ្រោះស្លាប់ឱ្យបានសមរម្យ។
គេហទំព័រ «CCFR China state-controlled media » លោកXiJinpingបានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ តំបន់មួយចំនួនបានកើតមានឧបទ្ទវហេតុផ្នែកសន្តិសុខជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួសយ៉ាងច្រើន។ តំបន់នានានិងគ្រប់ក្រសួង-ស្ថាប័នត្រូវក្រេបយកមេរៀនយ៉ាងស៊ីជម្រៅ ពង្រឹងវិធានការសុវត្ថិភាព ផ្តោតសំខាន់ទៅលើការអនុវត្តយ៉ាងប្រាកដប្រជា ដើម្បីទប់ស្កាត់យ៉ាងដាច់ខាតនូវនិន្នាការដែលកើតមានឧបទ្ទវហេតុផ្នែកសន្តិសុខដ៏ធំពិសេសជាញឹកញាប់៕
ដោយ ៖ សិលា