សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់សាជាថ្មីថា មុននឹងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ អា ស៊ាន គឺជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវឱ្យមានការចរចារវាងភាគីទាំង ៤ របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ “កម្ពុជា និង អាស៊ាន, អាស៊ាន និង ពិភពលោក សម្តេចបានលើកថា ៖ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា មុននឹងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ អា ស៊ាន គឺជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវឱ្យមានការចរចារវាងភាគីទាំង ៤ របស់កម្ពុជា ។ ក្រោយ ពេលដែលយើងបានរៀបចំរាជរដ្ឋាភិបាល នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ យើងក៏ចាប់ផ្តើម មានទំនាក់ទំនងការទូត ពេញមុខ ពេញមាត់ ជាមួយនឹងបណ្តាប្រទេសអាស៊ានឡើងវិញ ហើយខ្ញុំ ក៏បានសម្លឹងឃើញឱកាសជាច្រើន និង ភាពចាំបាច់ជាយុទ្ធសាស្ត្រ ដែលកម្ពុជាត្រូវខិតខំចូលជា សមាជិកអាស៊ានឱ្យបាន ហើយក្រោមការដឹកនាំរបស់ខ្ញុំ, ខ្ញុំបាននាំកម្ពុជាចូលជាសមាជិក នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩ បានន័យថា នៅចុងខែមេសា ខាងមុខនេះ គឺជាខួបទី ២៦ ឆ្នាំនៃការ ចូលជាសមាជិកអាស៊ានរបស់កម្ពុជា ។ ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិ សាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើថាមភាព និង វិសាលភាពការទូតរបស់កម្ពុជា ។ នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ និង ជាប្រវត្តិសាស្ត្រដ៏ ត្រឹមត្រូវបំផុតមួយរបស់កម្ពុជា ដែលមានវិសាលភាពធំទូលាយ មិនត្រឹមតែទៅលើ ទិដ្ឋភាព នយោបាយការទូត សេដ្ឋកិច្ច និង វប្បធម៌នោះទេ តែថែមទាំងលើទិដ្ឋភាពអភិបាលកិច្ចរដ្ឋផងដែរ ។ ដូច្នេះ អាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូង និង ការចងចាំរបស់ខ្ញុំ ។ មានមូលហេតុ សំខាន់ ៤ ដែលខ្ញុំគិតថា កម្ពុជាត្រូវតែចូលអាស៊ានឱ្យបាន ហើយកត្តាទាំងនេះ នៅតែមានសារ សំខាន់ដដែល ទោះបីជានៅក្រោយពេលជិត ៣០ ឆ្នាំនៃការសម្រេចចិត្តក៏ដោយ ។ ឥឡូវខ្ញុំសូម លើកពីមូលហេតុទាំង ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ាន” នោះគឺ៖

ទី១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកៈ៖ កត្តានេះជា កត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន ។ ជាទស្សនៈរួមនៃអ្នកដឹកនាំខ្មែរ, យើងមានការ ចងចាំថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍របស់បរទេស ទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជា ។ នៅពេលដែលឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច បានរាលដាលដល់កម្ពុជា, ហើយមានការលូកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុង ដែលឈាន ដល់ការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលនោះហើយដែលជាចំណុចចាប់ផ្តើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅនៃការបែកបាក់ផ្ទៃក្នុង, ហើយកម្ពុជាបាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួន, កម្ពុជាបានក្លាយជាវេទិកានៃ សង្គ្រាមដោយតួអង្គតំណាងផង និង ជាសង្គ្រាមស៊ីវិល ប្រល័យពូជសាសន៍ជាតិឯងផង ។ ចេញពី មេរៀនប្រវត្តិសាស្ត្រនេះ, គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង របស់អាស៊ាន ពិតជាមានភាពទាក់ ទាញជាពិសេស សម្រាប់កម្ពុជា ។

ទី២. ស្មារតីសហគមន៍៖ ស្មារតីសហគមន៍ គឺការធ្វើការដោយគោរពគោលការណ៍កុងសង់ ស៊ីស ។ រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា គ្មាន ប្រទេសតូច គ្មានប្រទេសធំ, គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ, គ្មានប្រទេសចាស់ គ្មាន ប្រទេសថ្មី ។ អាស៊ានមិនបានធ្វើការតាមរយៈការបោះឆ្នោតយកសម្លេងភាគច្រើននោះទេ ព្រោះ ការណ៍នេះ នឹងអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន ។ ថ្វីត្បិតតែពេលខ្លះ គោលការណ៍នេះ អាចបង្កើតឱ្យមានភាពតានតឹងខ្លះ, ប៉ុន្តែ បើវាយតម្លៃជារួម លើប្រវត្តិសាស្ត្រ យើងឃើញថា គោល ការណ៍នេះ គឺជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការធានាឯកភាព និង សាមគ្គីភាពយូរអង្វែងរបស់អាស៊ា ន បើទោះបីត្រូវឆ្លងកាត់វិញ្ញាសាលំបាកបែបណាក៏ដោយ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តថា ៖ យើងពិតជាបានស្តាប់ឮនូវការអត្ថាធិប្បាយ ដែលចង់សើរើគោលការណ៍កុងសង់ស៊ីស និង ការចោទប្រកាន់ដោយប្រយោលថា ប្រទេសចូលថ្មី បំពានសិទ្ធិវ៉េតូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ ត្រង់នេះ ខ្ញុំចង់សួរត្រឡប់ទៅវិញថា តើជាការពិតដែរឬទេ ដែលប្រទេសសមាជិកដើម មានជំហរ ឯកភាពគ្នា លើគ្រប់បញ្ហានៅក្នុងតំបន់នោះ ? ពិតជាមិនអាចទៅរួចទេ ដូច្នេះ ហើយបិតាស្ថាបនិក អាស៊ានក៏បានប្រមើលឃើញទិដ្ឋភាពបែបនេះដែរ នៅពេលដែលពួកគាត់រៀបចំឱ្យមានគោល ការណ៍កុងសង់ស៊ីស ។ អាស៊ានមានភាពចម្រុះខ្លាំង ហើយប្រទេសនីមួយៗ សុទ្ធតែមានការ ពិចារណាលើផលប្រយោជន៍តំបន់ ទន្ទឹមគ្នានឹងផលប្រយោជន៍ប្រទេស ដែលការថ្លឹងថ្លែងទាំងនេះ ពិតជាមិនអាចដូចគ្នាឥតខ្ចោះ នៅគ្រប់កាលៈទេសៈនោះទេ ។ ការធានាឯកភាពក្នុងតំបន់, “សាមគ្គីភាពក្នុងភាពចម្រុះ” និង ភាពស្អិតរមួតស្ថាប័ន, ត្រូវការ “កាវបិត” ដែលមានប្រសិទ្ធភាព និង ប្រកបដោយបញ្ញាញាណ (sophisticated) នោះគឺគោលការណ៍កុងសង់ស៊ីសនោះឯង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ តាមពិត, ក្នុងការអនុវត្តជាក់ស្តែង កុងសង់ស៊ីស មិនមែន “រឹងឆ្អឹង” នោះទេ ។ ឧបមាថា ថ្ងៃនេះ យើងមិនអាចមានកុងសង់ស៊ីស លើគោលជំហរណាមួយ យើងអាចស្ទាបស្ទង់ដឹងថា តើបន្ទាត់ ក្រហមនៃគោលជំហររបស់ប្រទេសពាក់ព័ន្ធផ្សេងទៀតនោះ គឺជាអ្វី ។ ដូច្នេះ នេះគឺជាសិល្បៈដែល មានលក្ខណៈជាស្ថាប័ន របស់អាស៊ាន នៅក្នុងការកែសម្រួល, សម្របសម្រួលអត្ថន័យ, ខ្លឹមសារ ឬ មធ្យោបាយណាមួយ នៃគោលជំហរ ដែលសមាជិកទាំងអស់អាចទទួលយកបាន ។ ច្បាស់ណាស់ ថា ការសម្របសម្រួលបែបនេះ ត្រូវការពេលវេលាច្រើន ប៉ុន្តែ គោលការណ៍នេះ បានធានានូវភាព សុខដុមផ្ទៃក្នុងអាស៊ាន អស់រយៈកាល ៥៨ ឆ្នាំមកហើយ ។ យើងអាចមានចិត្តអន្ទះសារ នៅពេល ដែលយើងឃើញមានការរាំងស្ទះលើបញ្ហាណាមួយ ដែលអាស៊ានពុំមានគោលជំហររួម ប៉ុន្តែ បើ មើលលើមាគ៌ា ៥៨ ឆ្នាំដែលយើងបានដើររួមគ្នា យើងគួរតែមានមោទនភាពទៅវិញទេ ដែលយើង អាចនៅធ្វើការជាមួយគ្នាបាន, រីកចម្រើនជាមួយគ្នាបាន នៅពេលដែលស្ថាប័នពហុភាគី ឬ ស្ថាប័ នតំបន់ និង អនុតំបន់ ជាច្រើនផ្សេងទៀត បានថមថយឥទ្ធិពល ឬ ក៏បាត់មុខពីវេទិកាការទូតតែម្តង។ត្រង់នេះ យើងត្រូវតែគោរព និង ផ្តល់តម្លៃ ដល់បញ្ញាញាណប្រកបដោយទស្សនវិស័យវែង ឆ្ងាយរបស់បិតាស្ថាបនិករបស់អាស៊ាន ហើយប្រទេសសមាជិកទាំងអស់ សុទ្ធតែមានចំណែក នៅ ក្នុងការថែរក្សាប្រពៃណីដ៏ឧត្តុង្គឧត្តមរបស់អាស៊ាន ដែលយើងបានខិតខំកសាងរួមគ្នាអស់រយៈ ពេលជាយូរមកហើយ ។

ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជំរុញសមាហរណកម្ម៖ មានទិដ្ឋភាពច្រើន នៃសមាហរណកម្ម ដែលប្រទេសសមាជិកទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍ តាមរយៈ ការពង្រឹងភាពតភ្ជាប់ទាំងរូបវន្ត និង ផ្នែកទន់, ការគិតគូររួមគ្នា ដើម្បីជំរុញវិស័យដែលមាន ប្រយោជន៍រួម, និង ការបង្រួមគម្លាតនៃការអភិវឌ្ឍ ។ យើងបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលពង្រឹងភាពតភ្ជាប់ក្នុងតំបន់ ដើម្បីបង្កើនការផ្លាស់ប្តូរទំនិញ និង ប្រជាជន, ហើយឧទាហរណ៍ ជាក់ស្តែងបំផុតនោះ គឺការលើកលែងទិដ្ឋាការសម្រាប់ការបម្លាស់ទីរបស់ប្រជាជន នៅក្នុងតំបន់ ទាំងមូលតែម្តង ។ ការកាត់បន្ថយគម្លាត រវាងប្រទេសអាស៊ានចាស់ និង អាស៊ានថ្មី តាមរយៈគំនិត ផ្តួចផ្តើមស្តីសមាហរណកម្មអាស៊ាន ដែលបានចាប់ផ្តើមពីឆ្នាំ២០០០ មកជាពិសេស លើការពង្រឹង សមត្ថភាពស្ថាប័ន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ។ ប្រទេសដៃគូនៅខាងក្រៅ ក៏បាន ចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការនៃការធ្វើសមហរណកម្ម ដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មី ដូចជាកម្ពុជា មីយ៉ាន់ម៉ា និង ឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំចង់គូសបញ្ជាក់ថា មានការយល់ខុសមួយចំនួនថា កម្ពុជា ឬ ប្រទេសចូលថ្មី ដែលមាន សេដ្ឋកិច្ចតូច នឹងអូសជើងអាស៊ានឱ្យដើរយឺត ។ តាមពិត ប្រទេសចូលថ្មី មិនបានអូសដំណើរ ពឹងពាក់ ឬ ដណ្តើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្តែង ។ នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ ២៤ ប៊ីលាន ដុល្លារប៉ុណ្ណោះ ប៉ុន្តែ នៅឆ្នាំ ២០២៤ ផសស របស់អាស៊ាន ១០ ប្រទេស មានរហូតដល់ ៣,៨ ទ្រី លានដុល្លារ ដែលជាសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ ៤ នៅឆ្នាំ ២០៣០ ហើយទំហំពាណិជ្ជកម្មទំនិញបានកើនដល់ ៣,៥ ទ្រីលានដុល្លារ ជិតស្មើនឹង ទំហំ ផសស ក្នុងនោះ ២១,៥% ជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ។ ទំហំវិនិយោគបរទេសសរុប មាន ដល់ទៅ ២២៩,៨ ប៊ីលាន ហើយក្នុងនោះ ៩,៥% គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន ។ តួលេខនេះ បញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញ ទាំងពាណិជ្ជកម្ម និង វិនិយោគ គឺមានតែការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជ កម្ម និង វិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើងដែរ ។ ប្រទេសនីមួយៗ សុទ្ធតែមានភាពម្ចាស់ការលើ សេដ្ឋកិច្ចរៀងៗខ្លួន ។ បានន័យថា “នំសេដ្ឋកិច្ចអាស៊ាន” (economic pie) មិនបានបាត់បង់ ដោយសារការដណ្តើមពីសមាជិកថ្មីណាមួយនោះទេ គឺទំហំនៃ “នំសេដ្ឋកិច្ចអាស៊ាន” គឺកាន់តែធំ ឡើង ហើយគ្រប់សមាជិកទាំងអស់ សុទ្ធតែអាចទទួលផលប្រយោជន៍ពីកំណើននៃទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាហរណកម្មអាស៊ាន គឺជាគន្លឹះជោគជ័យដ៏ធំបំផុតមួយរបស់អាស៊ាន ដែលធ្វើឱ្យអាស៊ា នកាន់តែមានភាពទាក់ទាញសម្រាប់ពិភពលោក ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកដើរយឺត ជាមួយនឹងភាពមិនប្រាកដប្រជា អាស៊ាននៅតែអាចមានសន្ទុះសេដ្ឋកិច្ច ៤,៥% នៅឆ្នាំ ២០២៤ និង ៤,៧% នៅឆ្នាំ ២០២៥ ហើយស្ថាប័នពហុភាគីជាច្រើនតែងតែលើកឡើងថា អាស៊ានគឺជា ក្បាលម៉ាស៊ីនដឹកនាំសេដ្ឋកិច្ចមួយ យ៉ាងសំខាន់ផងដែរ ។

នៅពេលដែលនិយាយពីសមាហរណកម្ម យើងតែងតែគិតគូរដល់ទិដ្ឋភាពសេដ្ឋកិច្ច ប៉ុន្តែ យើងច្រើនតែមើលរំលងពីទិដ្ឋភាពនៃសមាហរណកម្មផ្នែកយន្តការស្ថាប័ន ដែលបានរួមចំណែក យ៉ាងសំខាន់ នៅក្នុងការរៀបចំគោលនយោបាយ តាមរយៈរចនាសម្ព័ន្ធនៃយន្តការស្ថាប័នផ្ទៃក្នុង អាស៊ាន ដែលប្រទាក់ក្រឡាចាក់ស្រេះ លើគ្រប់វិស័យ ។ ជាក់ស្តែង គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋាភិ បាលនៃប្រទេសសមាជិក ស្ទើរតែគ្មានវិស័យណាមួយ ដែលគ្មានកិច្ចសហប្រតិបត្តិការអាស៊ាន នោះទេ ។ យន្តការសម្របសម្រួលស្ថាប័ន បានផ្តល់ឱកាសឱ្យប្រទេសសមាជិករៀនសូត្រពីគ្នាទៅ វិញទៅមក ចែករំលែកបទពិសោធ ខិតខំពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីឱ្យមានភាពត្រដំត្រសង ទៅនឹងកម្រិតតំបន់ ។ អ្វីដែលសំខាន់បំផុតនោះគឺថា យន្តការទាំងនេះ បានផ្តល់លទ្ធភាពឱ្យអាស៊ា ន អាចរៀបចំគោលនយោបាយរួម និង កំណត់ទិសដៅអនាគតរួមលើគ្រប់វិស័យ សំដៅធានាបាន នូវការគិតគូរកម្រិតតំបន់ ទៅលើសុខុមាលភាពរបស់ប្រជាជន នៅក្នុងតំបន់ទាំងមូល ។ ឧទាហរណ៍ ការគិតគូរលើការត្រៀមទប់ទល់នឹងកូវីដ, ការត្រៀមទប់ទល់នឹងការសើរើខ្សែច្រវាក់ ផ្គត់ផ្គង់សកល, ការគិតគូរពីបច្ចេកវិទ្យាសិប្បនិម្មិត, ទេសចរណ៍ក្នុងតំបន់, ពលករទេសន្តប្រវេសន៍ , និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។ ការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយច្របាច់បញ្ចូលនូវ ឧត្តមភាពប្រៀបធៀបនៃប្រទេសនីមួយៗ គឺជាមធ្យោបាយដ៏មានសារសំខាន់ នៅក្នុងការជំរុញស មាហរណកម្ម ដែលផ្តល់នូវអត្ថប្រយោជន៍ រាប់មិនអស់ និង មិនចេះរីងស្ងួត ដល់ប្រជាជន នៅក្នុង តំបន់ទាំងមូល ។

ទី៤. ច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា៖ អាស៊ានមានដៃគូច្រើន ដូច្នេះ នៅ ពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ាន បានន័យថា កម្ពុជាក៏នឹងក្លាយទៅជាដៃគូជាមួយបណ្តា ប្រទេសទាំងនោះ ដោយស្វ័យប្រវត្តិ ។ អាស៊ានគឺជាច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា ។ និម្មាបនកម្មដែលដឹកនាំដោយអាស៊ាន មានការរីកចម្រើនជាលំដាប់ ហើយតាមរយៈនេះ កិច្ច សហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ ក៏កាន់តែវិវឌ្ឍជឿនលឿន ទាំងលើវិសាល ភាព និង ជម្រៅនៃកិច្ចសហប្រតិបត្តិការ ។ ត្រឹមខែតុលា ឆ្នាំ២០២៤ ប្រទេសហត្ថលេខីនៃសន្ធិ សញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) បានកើនឡើងដល់ ៥៥ ប្រទេស ហើយប្រទេស ឬ ស្ថាប័នក្រៅពីអាស៊ាន ចំនួន ៩៥ មានអង្គទូតរបស់ខ្លួនប្រចាំអាស៊ាន ហើយអាស៊ានវិញ ក៏បានបង្កើតគណៈកម្មាធិការអាស៊ាននៅប្រទេសទីបី ឬ នៅអង្គការអន្តរជាតិ បានដល់ចំនួន ៥៥ ។ អាស៊ានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងដៃគូសន្ទនាសំខាន់ៗ ដូចជា ចិន, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, អូស្ត្រាលី-ញូវហ្សេលែន, ហើយក៏មាន FTA ជាមួយនឹងហុងកុងផងដែរ ។ បន្ថែមលើនេះ, អាស៊ានក៏មានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចាប់ផ្តើមចរចា នៅឆ្នាំ២០១២ ហើយចូលជា ធរមាននៅឆ្នាំ២០២២ ដែលជាឆ្នាំដែលកម្ពុជា ធ្វើជាប្រធានប្តូរវេនអាស៊ាន ។ នៅឆ្នាំ២០២៣ RCEP មានទំហំពាណិជ្ជកម្មដល់ទៅ ២ ទ្រីលានដុល្លារ ហើយវិនិយោគបរទេសពីប្រទេសសមាជិក RCEP ក្រៅពីអាស៊ាន ក៏មានទំហំរហូតដល់ ៦៦,៣ ប៊ីលានដុល្លារ ។ កាលានុវត្តភាពការទូតដែល គោរពយន្តការពហុភាគីនិយមដែលផ្អែកលើច្បាប់, និង ការអនុវត្តពាណិជ្ជកម្មពហុភាគី ដែលសេរី, បើកចំហ, មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ដែលអាស៊ាន បានប្រកាន់យកជាយូរមកហើយ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនអនេក ដល់ប្រទេសសមាជិក និង ប្រទេសដៃគូ ដូច្នេះហើយ ការចូលជាសមាជិកអាស៊ាន គឺមានអត្ថប្រយោជន៍យ៉ាងធំធេង ហើយចាប់តាំងពីចូលជាសមាជិក រួចមក កម្ពុជា ក៏បានបំពេញតួនាទី នៅក្នុងការពង្រីកឱ្យកាន់តែធំថែមទៀតនូវកាលានុវត្តភាពការ ទូតដែលអាស៊ានមាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print