លោកឧត្តមសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន នារសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសព័ត៌មានអំពីបញ្ហាទាក់ទងនឹងយោធានាពេលថ្មីៗនេះ។
នៅពាក់កណ្តាលខែនិងចុងខែឧសភានេះ កងទ័ពចិននិងកម្ពុជានឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥នៅប្រទេសកម្ពុជា ក្រោមប្រធានបទរួមគ្នាប្រឆាំងភេរវកម្ម និងធ្វើប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ មានការរៀបចំលើវិស័យផ្លូវទឹកនិងផ្លូវអាកាស ផ្លូវគោកនិងផ្លូវអាកាសដោយឡែកពីគ្នា ព្រមទាំងមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា និងការបើកចូលទស្សនានាវាចម្បាំងជាដើម។
សូមជម្រាបថា នេះជាលើកទី៧ហើយ ដែលកងទ័ពចិននិងកម្ពុជាបានធ្វើសមយុទ្ធនាគមាស វាបានដើរតួនាទីជាវិជ្ជមានក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ និងជំរុញការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី៕ដោយ៖តារា
...