លែងឆ្ងល់ទៀតហើយ! តើបាត់បណ្ណសម្គាល់រថយន្តលេខពិសេសផ្ទាល់ខ្លួន(កម្ពុជា) អាចស្នើសុំ(ទុតិយតា)បានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ តើបាត់បណ្ណសម្គាល់រថយន្តលេខពិសេសផ្ទាល់ខ្លួន(កម្ពុជា) អាចស្នើសុំ(ទុតិយតា)បានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ចម្លើយ៖​ អាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា)
ឯកសារតម្រូវ៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
-ពាក្យសុំទុតិយតាបណ្ណសម្គាល់យានជំនិះ (មានបិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
-ពាក្យបណ្តឹងមានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

កម្រៃសេវា៖
– បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) ៣៦.០០០ រៀល
-បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន) ៦០.០០០ រៀល

...

ព័ត៌មានលម្អិត៖ (Hotline) 1275៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print