កងទ័ពចិន-កម្ពុជា​ នឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥

ចែករំលែក៖

លោកឧត្តមសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន​ នារសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២៥នេះ​ បានប្រកាសព័ត៌មានអំពីបញ្ហាទាក់ទងនឹងយោធានាពេលថ្មីៗនេះ។

នៅពាក់កណ្តាលខែនិងចុងខែឧសភានេះ កងទ័ពចិននិងកម្ពុជានឹងធ្វើសមយុទ្ធ​នាគមាសឆ្នាំ២០២៥​នៅប្រទេសកម្ពុជា ក្រោមប្រធានបទរួមគ្នាប្រឆាំងភេរវកម្ម និងធ្វើប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌​ មានការរៀបចំលើវិស័យផ្លូវទឹកនិងផ្លូវអាកាស ផ្លូវគោក​និងផ្លូវអាកាសដោយឡែកពីគ្នា ព្រមទាំងមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា និងការបើកចូលទស្សនានាវាចម្បាំងជាដើម។ 

សូមជម្រាបថា​ នេះជាលើកទី៧ហើយ ដែលកងទ័ពចិននិងកម្ពុជាបានធ្វើសមយុទ្ធនាគមាស វាបានដើរតួនាទីជាវិជ្ជមានក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ និងជំរុញការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជា​គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print