ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ០១រូប ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ការបោះឆ្នោតនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម កេីត ឆែ អភិបាលរងនិងជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
គណៈកម្មាធិការនៃការបោះឆ្នោតនាព្រឹកនេះមានចំនួន៣៥ លើ៤២រូប ដែលសមាសភាពរបស់គណៈកម្មាធិការនេះ មកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិ ។
បេក្ខជននៃកាេបោះឆ្នោតនេះមានចំនួន២រូប គឺ១ លោកឌី រតនា ទី២លោក លន់ សុភាព។ ចំពោះលទ្ធផលនៃការបោះ ឆ្នោតបានទៅលើលោក លន់ សុភាព ដែលមានសំលេងឆ្នោតចំនួន២៤លើ១១សំលេង។ ដោយលោកឌី រតនា លេខ រៀងទី១ ទទួលបានតែ១១សំលេង។
សូមបញ្ជាក់ថា៖លោឌី រតនា អាយុ៣៩ឆ្នាំឈរលេខរៀងទី១ មានកំរិតវប្បធម៌ ថ្នាក់បតិញ្ញាបត្រជាន់ខ្ពស់ «គ្រប់គ្រងនិងផែនការអប់រំ»និងទី២ លោកលន់ សុភាព អាយុឆ្នាំ៣៩ឆ្នាំឈរលេខរៀងទី២ មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាបត្រសង្គមសាស្រ្ត និង មនុស្សសាស្ត្រ និងនិតិសាស្រ្ត៕
ដោយ សំរិត
