ចៅក្រម ជួន វណ្ណៈ សង្ស័យស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករង្វង់មូលដៃ៣២ មុខសាលាខេត្តរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក ជួន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យបានរងរបួសយ៉ាងធ្ងន់ធ្ងរ សង្ស័យស្រវឹងជោកជាំក៏បានគ្រោះថ្នាក់ចរាចរណ៍ ចេញពីហាងផឹកស៊ី បើកក្នុងល្បឿនលឿនរួចក៏ជ្រុលទៅបុកវង្វង់មូលដៃ៣២ មុខសាលាខេត្តយ៉ាងពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលយ៉ាងច្រើនកុះករ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចអះអាងថា ដោយមានស្ថានភាពរបួសធ្ងន់ធ្ងរក៏ត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅប្រទេសថៃ គ្រោះថ្នាក់នេះបណ្តាលមកពីគាត់បើកគេចពីអ្នកដំណើរក៏ជ្រុលទៅបុកវង្វង់មូលបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដោយឡែកសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគឺមានរថយន្តឡិចស៊ីសRX៣៣០ ពណ៌ស ពាក់ស្លាកភ្នំពេញ2AE-0089 បានបើកចេញពីហាងឹកស៊ីក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុរថយន្តមួយគ្រឿងនេះក៏បានជ្រុលទៅបុករង្វង់មូលដៃ៣២ មុខសាលាខេត្តលាន់ដូចរន្ទះ បង្កឲ្យភ្ញាក់ផ្អើលទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច៕

mc2 mc mc1

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print