លោក Xi Jinping ៖កុំបំភ្លេចមនោសញ្ចេតនាពិតដោយសារជាប់រវល់ការងារប្រចាំថ្ងៃ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ «អំបោះក្នុងដៃអ្នកម្តាយ ដេរខោអាវឱ្យកូនស្លៀកពាក់ធ្វើដំណើរទៅឆ្ងាយ។  គ្រាចេញដំណើរខិតជិតមកដល់ហើយ អ្នកម្តាយខិតខំដេរខោអាវឱ្យបានច្រើន   បារម្ភថាយូរខែយូរឆ្នាំទើបកូនមកវិញ។ ទឹកចិត្តកតញ្ញូរបស់កូនៗបីដូចដើមស្មៅដ៏តូចស្តើច  ម្តេចនឹងអាចសងគុណរបស់អ្នកម្តាយដែលចែងចាំងដូចពន្លឺព្រះអាទិត្យ។  » លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា   កំណាព្យនេះបានបង្ហាញយ៉ាងស៊ីជម្រៅនិងរស់រវើក អំពីមនោសញ្ចេតនាចំពោះក្រុមគ្រួសាររបស់ប្រជាជនចិន។

     គេហទំព័រ «CCFR China state-controlled media » គ្រួសាររាប់សែនរាប់លានសុទ្ធតែមានជីវិតល្អបវរ ទើបប្រទេសជាតិមានភាពល្អបវរ  ទើបប្រជាជាតិមានភាពល្អបវរ។  បានធំធាត់ឡើងក្នុងគ្រួសារមានឥរិយាបថល្អ  និងបានធ្វើការជាមួយប្រជាជន លោក Xi Jinping បានតម្កល់ទុកប្រជាជនក្នុងឋានៈខ្ពស់បំផុតក្នុងដួងចិត្ត លោកខិតខំតស៊ូឥតស្រាកស្រានដើម្បីសុភមង្គលរបស់ក្រុមគ្រួសាររាប់សែនរាប់លាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print