អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ «អំបោះក្នុងដៃអ្នកម្តាយ ដេរខោអាវឱ្យកូនស្លៀកពាក់ធ្វើដំណើរទៅឆ្ងាយ។ គ្រាចេញដំណើរខិតជិតមកដល់ហើយ អ្នកម្តាយខិតខំដេរខោអាវឱ្យបានច្រើន បារម្ភថាយូរខែយូរឆ្នាំទើបកូនមកវិញ។ ទឹកចិត្តកតញ្ញូរបស់កូនៗបីដូចដើមស្មៅដ៏តូចស្តើច ម្តេចនឹងអាចសងគុណរបស់អ្នកម្តាយដែលចែងចាំងដូចពន្លឺព្រះអាទិត្យ។ » លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា កំណាព្យនេះបានបង្ហាញយ៉ាងស៊ីជម្រៅនិងរស់រវើក អំពីមនោសញ្ចេតនាចំពោះក្រុមគ្រួសាររបស់ប្រជាជនចិន។
គេហទំព័រ «CCFR China state-controlled media » គ្រួសាររាប់សែនរាប់លានសុទ្ធតែមានជីវិតល្អបវរ ទើបប្រទេសជាតិមានភាពល្អបវរ ទើបប្រជាជាតិមានភាពល្អបវរ។ បានធំធាត់ឡើងក្នុងគ្រួសារមានឥរិយាបថល្អ និងបានធ្វើការជាមួយប្រជាជន លោក Xi Jinping បានតម្កល់ទុកប្រជាជនក្នុងឋានៈខ្ពស់បំផុតក្នុងដួងចិត្ត លោកខិតខំតស៊ូឥតស្រាកស្រានដើម្បីសុភមង្គលរបស់ក្រុមគ្រួសាររាប់សែនរាប់លាន៕
ដោយ ៖ សិលា