បទវិភាគ​៖​​ចិននិងប្រទេស​អាមេរិកឡាទីន​ពួតដៃគ្នា​ស្វែងរក​ការស្តារនិង​អភិវឌ្ឍន៍​ ដើម្បីជំរុញ​សាមគ្គីភាព​និងកិច្ចសហប្រតិបត្តិការ​រវាង​ “ប្រទេស​សកលខាងត្បូង”​

ចែករំលែក៖

ប្រទេសចិន​៖​ យោងតាម​គេហទំព័រ «CCFR China state-controlled media » បានចុះផ្សាយថា​ “​បំពេញបន្ថែម​កម្លាំងចលករថ្មី​សម្រាប់ឱ្យ​ទំនាក់ទំនងចិន​និងអាមេរិកឡាទីន​ដើរកាន់តែ​ឆ្ងា​យនិង​កាន់តែរឹងមាំ” “​លើកកម្ពស់​ឥទ្ធិពលជា​សមូហភាព​របស់​ប្រទេស​សកលខាងត្បូង” ​។​ល។ ​កាលពីថ្ងៃ​ទី១៣ខែឧសភា​​ ​លោកប្រធានរដ្ឋចិន​ Xi ​Jinping ​បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីលើកទី៤​នៃវេទិកាស្តីពី​ចិន-សហគមន៍​ប្រទេស​អាមេរិកឡាទីន​និង​កា​រាបៀន ​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថាគន្លឹះ ​មតិអន្តរជាតិបាន​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់ ។ ​លោកប្រធានរដ្ឋចិន ​Xi ​Jinping ​បានប្រកាសថា ​ភាគី​ចិន​​រីករាយពួតដៃគ្នា​ជាមួយ​ភា​គី​អាមេរិក​ឡា​ទីន​ កសាង​គម្រោង​ធំចំនួន៥​ ដើម្បីរួម​គ្នា​ស្វែង​រក​ការ​ស្តា​រនិង​អភិវឌ្ឍន៍​ និង​រួម​គ្នា​កសាង​សហគមន៍​រួម​វាសនា​ចិន​-អាមេរិកឡាទីន ​។ ឥស្សរជន​វិភាគបាន​លើកឡើងថា ​ប្រ​ការនេះបាន​គម្រោងផែនការ​អភិវឌ្ឍន៍​សម្រាប់​អនាគតដ៏​វែងឆ្ងាយនៃ​ទំនាក់ទំនង​ចិន​-អា​មេ​រិកឡាទីន និង​ផ្តល់ការណែនាំ​ជាយុទ្ធសាស្ត្រ ។

ឆ្នាំនេះជាខួប​ទី១០នៃ​ការដំណើរការ​ជាផ្លូវការនូវ​វេទិកាចិន​-សហគមន៍​ប្រទេស​អាមេរិក​ឡា​ទីននិង​ការាបៀន ។ ​ក្នុងរយៈពេល​១០ឆ្នាំ​កន្លងទៅនេះ ​លោកប្រធានរដ្ឋចិន ​Xi ​Jinping ​បាន​ទៅបំពេញ​ទស្សនកិច្ច​នៅតំបន់​អាមេរិកឡាទីននិង​ការាបៀន​៦​លើកជាបន្ត​បន្ទាប់ ដែ​ល​គ្រោងផែនការ​អភិវឌ្ឍន៍នៃ​ទំនាក់ទំនង​រវាងចិននិង​អាមេរិកឡាទីន​ដោយផ្ទាល់ ។ ​ភាគី​ទាំង​ពីរបាន​អនុវត្ត​គម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាង២០០​ក្នុង​ក្របខ័ណ្ឌ​ស្តីពី​ការរួម​គ្នា​កសាង “ខ្សែ​ក្រវាត់និងផ្លូវ”​ប្រកបដោយ​គុណភាពខ្ពស់​ ដែល​បាន​បង្កើត​ឱកាស​ការងារ​ចំនួន​ជាង​១លានកន្លែង ។​

ផែនការ​បណ្តុះបណ្តាលអ្នក​ដឹកនាំវ័យ​ក្មេង​ចិន​និង​អាមេរិក​ឡាទីន​ចំនួន​១ពាន់នាក់ ​ផែនការស្តីពី​ដៃគូវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ចិន​-អាមេរិកឡា​ទីន​និង​ឆ្នាំផ្លាស់ប្តូរ​វប្បធម៌ចិន​-អាមេរិកឡាទីន​ ។ល។ ​ចិន​បានទទួល​ប្រជាប្រិយភាព​នៅ​អាមេរិក​ឡាទីន ហើយ​អាមេរិក​ឡាទីន​ក៏​បាន​ទទួល​ប្រជាប្រិយភាព​នៅ​ចិន​ដែរ ។ ដូច​ប្រសា​ស​ន៍​របស់​លោកប្រធានរដ្ឋចិន ​Xi ​Jinping ដែល​បាន​លើក​ឡើងថា ​វេទិកា​ចិន-សហគមន៍​ប្រ​ទេស​អាមេរិកឡាទីននិង​ការាបៀន​បាន​ធំធាត់ឡើង​ពីពន្លកខ្ចីទៅជា​ដើមឈើខ្ពស់ ។

សម្លឹង​មើល​ទៅកាន់​អនាគត ​តើ​វេទិកា​ចិន-សហគមន៍​ប្រទេស​អាមេរិកឡាទីននិង​ការា​បៀ​ន​នឹងទទួល​ការអភិវឌ្ឍឱ្យបាន​កាន់តែល្អ​តាម​របៀបណា?​ ភាគីចិន​បានថ្លែងថា ​រីក​រាយ​ពួត​ដៃជាមួយ​ភាគីអាមេរិកឡាទីន ​ដើម្បីកសាង​គម្រោង​សាមគ្គីភាព​ គម្រោង​អភិវឌ្ឍ​ន៍ គ​ម្រោ​ង​អរិយធម៌ ​គម្រោងសន្តិភាព​និងគម្រោង​តភ្ជាប់ក្រអៅ​បេះដូង​ប្រជាជន​។ លោក​ Zhou​ Zhi​wei ​អ្នក​ស្រាវជ្រាវនៃវិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​អាមេរិកឡាទីន​នៃ​បណ្ឌិតសភា​វិទ្យា​សាស្ត្រ​សង្គមចិនបាន​យល់ឃើញថា ​“គម្រោងធំៗ​ចំនួន៥” ​មានភាពលម្អិតនិង​ភាព​គ្រប់​ជ្រុ​ង​ជ្រោយដែលមាន​ស្រទាប់​យ៉ាងច្បាស់​លាស់​ វាមាន​ទិសដៅនិ​ងគំនិត​ផ្តួចផ្តើម​ផង ហើយ​ក៏​មាន​វិធានការជាក់ស្តែង​ផងដែរ ​ពោលគឺមាន​អត្ថន័យណែនាំដ៏​សំខាន់ចំពោះកា​រអភិវឌ្ឍ​ក្នុង​រយៈ​ពេល​យូរ​នៃទំនាក់ទំនង​រវាងចិន​និងអាមេរិកឡាទីន ។

ក្នុងរយៈពេល​១០ឆ្នាំកន្លងទៅនេះ ​ពីគម្រោង​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​នៃ​កំពង់​ផែ​ Penasco ​របស់ម៉ិកស៊ិកដល់​ខ្សែបញ្ជូនអគ្គិសនី​តង់ស្យុងខ្ពស់​ភ្នំ Belo ​Mon​te​ របស់​ប្រេ​ស៊ី​ល​ រហូតដល់​កំពង់ផែ ​Chancay ​របស់ប៉េរូ​ដែលបើកច្រក​ពាណិជ្ជកម្ម​ថ្មី​តាមដីគោក​និង​សមុ​ទ្រ​រវាងអាស៊ីនិង​អាមេរិកឡាទីន ​ចាត់ទុក​ការរួមគ្នាកសាង​ “ខ្សែក្រវាត់​និងផ្លូវ”ជា​ការណែ​នាំ​កិច្ច​សហប្រតិបត្តិការ​រវាងចិននិង​អាមេរិកឡាទីនបាន​នាំមកនូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​អាមេរិកឡាទីន ។អ្នក​មាន​ឆន្ទៈដូចគ្នា​ ទោះបី​នៅឆ្ងាយ​ពីគ្នា​យ៉ាង​ណា ក៏មាន​ភាពជិត​ស្និទ្ធ​ដែរ​។ ​

...

ឈរនៅទី​ចាប់ផ្តើមថ្មីក្នុង​ប្រវត្តិសាស្ត្រ ​ចាត់ទុក“គម្រោង​ធំៗចំនួន​៥”ជាផែនការគោល​និង​ការ​ណែនាំ មិត្តភក្តិ​ចិននិងអាមេរិកឡាទីន​ដែលនៅ​សែនឆ្ងាយ​ពី​គ្នា​នឹងរួម​គ្នា​ស្វែង​រក​ការ​ស្តា​រ​និងអភិវឌ្ឍន៍​ បំពេញបន្ថែម​កម្លាំងចលករ​សម្រាប់ឱ្យ​សហគមន៍​រួមវាសនាចិន​និងអា​មេ​រិក​ឡាទីនដើរ​កាន់​តែ​មាន​ភាពរឹងមាំ​និងកាន់​តែស៊ីជម្រៅ​ ជំរុញសាមគ្គីភាព​និង​កិច្ចសហ​ប្រ​តិ​ប​ត្តិការ​រវាង​ “ប្រទេស​សកល​ខាងត្បូង”​ ​ដើម្បី​បំពេញបន្ថែម​ស្ថិរភាព​និងថាមពល​វិជ្ជមាន​ក្នុង​ពិភពលោក​ដែលមាន​ភាពរង្គោះរង្គើ​ជាបន្តបន្ទាប់ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print