ពន្ធនាគារខេត្ត បានរៀបចំពិធីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១៧នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ទណ្ឌិតចំនួន១៧នាក់ នៅក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្ត ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស  និងលើកលែងទោសដល់ទណ្ឌិត ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ អ៊ុង​ ស៊ីផាន​ ប្រធានពន្ធនាគារ​ ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំង​មន្ត្រី​ជំនាញពាក់ព័ន្ធ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ អ៊ុង​ ស៊ីផាន​ បប្រធានពន្ធនាគារខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ឲ្យធ្វើការ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៧នាក់ ស្រី០នាក់ ក្នុងនោះ ១,បន្ធូរបន្ថយទោស ៣ខែចំនួន ១៥នាក់ ស្រី ០នាក់ ២,បន្ធូរបន្ថយទោស ៦ខែ ចំនួន ២នាក់ ស្រី០នាក់។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ អ៊ុង​ ស៊ីផាន បានបន្តថាៈក្នុងពន្ធគារខេត្ត ជនជាប់ឃុំ ជាក់ស្តែងមានចំនួនសរុប ២.៩៧១នាក់ ស្ត្រី១៩៥នាក់ ក្នុងនោះអនិតិថិជន ចំនួន៥៤៤នាក់ ស្រី៥នាក់,ជនបរទេស ចំនួន៣១៨នាក់ ស្រី៤៥នាក់,ជនពិការ ចំនួន២១នាក់ ស្រី០នាក់ និងចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំឡើងចំនួន៤៣នាក់ ស្រី៧នាក់។
លោកឧត្តមអគានុរក្សថ្នាក់លេខ២ អ៊ុង សុីផាន បានបញ្ជាក់ទៀតថាៈ ពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
ក្នុងឱកាសនោះលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ​ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print