ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ តារាចម្រៀង ខេម បានបញ្ជាក់អំពីជំងឺគាត់ឆ្លងកូវីដ បំប្លែងអូមីក្រុង JN.1 បានធូរហើយ គ្រាន់តែក្តៅខ្លួន ហៀរសំបោរ ឈឺក មានក្អកបន្តិចបន្តួច និងឈឺតាមសាច់ដុំប៉ុណ្ណឹង ។ លោក ខេម បានបង្ហោះលើផេកផ្លូវការថា ៖ សួស្តីពុកម៉ែបងប្អូនជាទីស្រលាញ់គ្រប់គ្នា អរគុណសំរាប់ការព្រួយបារម្ភណ៍ចំពោះសុខភាពខ្ញុំបាទ
ពេលនេះខ្ញុំគឺមិនធ្ងន់ដូចកាលខ្ញុំកើតលើកទី១នោះទេ គ្រាន់មានអាការៈខ្លះដូចជា :
ក្តៅខ្លួន ហៀរសំបោរ ឈឺក មានក្អកបន្តិចបន្តួច និងឈឺតាមសាច់ដុំប៉ុណ្ណឹង ។
លោក ខេម បន្តថា ៖ ខ្ញុំបានទៅពិនិត្យសុខភាពកាលពីព្រឹកមិញនៅមន្ទើរពេទ្យ -Khema- ពេទ្យពិនិត្យឃើញថាខ្ញុំមានឆ្លងមេរោគកូវីដយ៉ាងពិតប្រាកដមែនប៉ុន្តែខ្ញុំក៏មិនបានសួរបញ្ជាក់ថាខ្ញុំកើតប្រភេទអីដែរ
ខ្ញុំបង្ហោះមិនមានគំនិតបំភ័យបងប្អូនរឺកុហកណាមួយទេ បងប្អូនអាចធ្វើការធម្មតា ប៉ុន្តែត្រូវការពារខ្លួនកុំអោយឆ្លងដូចខ្ញុំ ហើយសូមបងប្អូនកុំយល់ច្រលំ កូវីដគឺកូវីដ ផ្តាស់សាយគឺផ្តាស់សាយ មនុស្សមិនតិចជាងរាប់លាននាក់ទេដែលរងគ្រោះដោយសារជំងឺមួយនេះ អរគុណ សូមព្រះប្រទានពរ ។
សូមបញ្ជាក់ថា ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៥នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៤៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៧នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
ដោយ ៖ សិលា