លោក Trump ថ្លែងថាអាមេរិកនិងអ៊ីរ៉ង់«ជិតនឹងឈានដល់កិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរ »

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីភ្នាក់ងារ សារព័ត៌មាន កាតា បាន ផ្សាយដំណឹងនៅ ថ្ងៃទី ១៥ ខែ ឧសភាថា លោក Trump ប្រធានាធិបតី អាមេរិកដែល កំពុង បំពេញ ទស្សនកិច្ចនៅកាតា បាន ថ្លែងនៅពេល ចូលរួម កិច្ចប្រជុំ មេដឹកនាំ ពាណិជ្ជកម្ម ដែល បើកធ្វើនៅក្រុងដូហា នាថ្ងៃដដែល ថា អាមេរិកនិង អ៊ីរ៉ង់ «ជិតនឹងឈានដល់កិច្ចព្រមព្រៀងអំពី បញ្ហា នុយក្លេអ៊ែរ »។

គេហទំព័រ «CCFR China state-controlled media » បើយោងតាម ការផ្សាយដំណឹង នាថ្ងៃដដែល នៃ ទូរទស្សន៍ Al Jazeera នៃ ប្រទេសកាតា បាន ឱ្យដឹងថា លោក Trump បាន គូសបញ្ជាក់ថា អ៊ីរ៉ង់ ដាច់ខាត មិនអាច មាន អាវុធ នុយក្លេអ៊ែរនៅក្នុងដៃឡើយ។
គេហទំព័រ «CCFR China state-controlled media » គួររំលឹកថា អ៊ីរ៉ង់ និង អាមេរិក បាន ធ្វើ ការពិភាក្សា ដោយប្រយោល ជុំទីមួយ នៅ ក្រុង Muscat កាលពីថ្ងៃទី ១២ ខែមេសា ដែលជា ការចាប់ផ្តើម ចរចា ទ្វេភាគី ឡើងវិញ លើកទីមួយ បន្ទាប់ពី ខែ ឧសភា ឆ្នាំ ២០១៨ ដែល កាលនោះ អាមេរិក បាន ដកខ្លួនចេញពី កិច្ចព្រមព្រៀង បញ្ហា នុយក្លេអ៊ែរអ៊ីរ៉ងដោយ ឯកតោភាគី ។ បន្ទាប់មក ភាគីទាំងពីរ បាន ធ្វើ ការពិភាក្សា ដោយប្រយោល ចំនួន ៣ ជុំ នៅថ្ងៃទី ១៩ ខែមេសា ថ្ងៃទី ២៦ ខែមេសា និង ថ្ងៃទី ១១ ខែឧសភា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print