ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី១៦ ឧសភានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤០នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ច​ជំនាញ​ នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណី នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ​២០២៥នេះ។ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

របាយការណ៍​ដដែល​ បានឱ្យដឹងថា​ ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ១០នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១០នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ២០នាក់(ស្រី ៣នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែឧសភា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ២៧៥,៥០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ ៖ ១០អង្គភាព 

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៥,៩៣ក្រាម។ 

*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៣ក្រាម។ 

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់  ចាប់យកIce ៧៦,០២ក្រាម។

*៤ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១,០៥ក្រាម។

*៦ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៧២ក្រាម។

*៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៧ក្រាម។

*៨ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១៧៧,៤៥ក្រាម។

*៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៣ក្រាម។

*១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ស្រី ៣នាក់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print