បុរសជនជាតិបរទេសម្នាក់ ធ្លាក់ពីជាន់ទី០៣ បណ្តាលឲ្យស្លាប់ ភ្លាមដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិ អុីសាអែលម្នាក់ បានធ្លាក់ពីជាន់ទី០៣ នៃសណ្ឋាគារ មួយកន្លែង ស្លាប់ ដោយមិនទាន់ដឹងមូលហេតុ ។

ហេតុការណ៍ នេះកេីតឡេីងនាវេលា ម៉ោង ០៤ នឹង ៣០នាទីទាបភ្លឺ ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ២០២៥ស្ថិត តាមបណ្ដោយផ្លូវ ១៣៦ សង្កាត់ ផ្សារកណ្តាល ទី១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ មានអាយុ ៣៩ឆ្នាំ ជាជនជាតិ អុីសាអែល ស្នាក់នៅសណ្ឋាគារកើតហេតុ ។

យោងតាមការលើកឡើងរបស់ពលរដ្ឋក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនមានការផ្អើលឆោរឡោរពួកគាត់កំពុងអង្គុយហូបបបរនៅជិតនោះ ខណៈគាត់អោនហូបបានបន្តិច ក៏ឮមានសម្លេងធ្លាក់ពីលើចុះមកក្រោមលាន់ដូចផ្ទុះអ្វីម្យ៉ាង ស្របពេលនោះបានរត់ចេញមកមើល បានប្រទះឃើញបុរសជនជាតិបរទេសម្នាក់ បានធ្លាក់បែកក្បាលស្លាប់ បាត់ទៅហើយ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្បែរសពមានបន្សល់នូវ កូនសោរបន្ទប់លេខ ៣០៣ ដែលស្ថិតនៅជាន់ទី០៣ នៃ សណ្ឋាគារខាងលើនេះ ។

...

ក្រោយមានករណីធ្លាក់ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ នឹងបន្តរាយការណ៍ជូនជំនាញចក្ខុនឹងកោសល្យវិច័យ ដើម្បីមើលកាំម៉េរ៉ាសុវត្ថិភាព ធ្វើការស្រាវជ្រាវរកមូលហេតុ អោយច្បាស់លាស់ផងដែរ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print