បទវិភាគ៖ “តារាងពិន្ទុ”នៃសេដ្ឋកិច្ចចិននាំមកនូវជំនឿចិត្តនិងកាលានុវត្តភាពដល់ពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ទិន្ន ន័យ ទាំង នេះ បាន បង្ហាញឱ្យ ឃើញនូវ កម្លាំង រស់រវើក ដ៏ធំធេង របស់ សេដ្ឋកិច្ច ចិន ពួក យើង នឹង បន្ត ធ្វើ អាជីវកម្ម កាន់តែ ស៊ីជម្រៅ លើវិស័យ សេដ្ឋកិច្ច ជីវសាស្ត្រដែល ជា វិស័យ គំរូ ខាង កម្លាំង ផលិត កម្ម គុណភាពថ្មី ។ ” នៅថ្ងៃទី ១៩ ខែ ឧសភា បន្ទាប់ពី ប្រទេស ចិន បាន ប្រ កាស ពី សភាពការណ៍ដំណើរ ការ សេដ្ឋកិច្ច ជាតិ ចិន នៅខែ មេសា លោកMorten Rasmu ss en នាយក ប្រតិបតិ្ត រង នៃ ក្រុមហ៊ុន Novonesis នៃ ប្រទេស ដាណឺម៉ាក បាន បញ្ចេញ មតិ យោ បល់ របស់ ខ្លួន ដូច ពោល ខាង លើ ។ ព្រម ពេលជា មួយ គ្នា នេះ ប្រព័ន្ធសារព័ត៌មាន អន្តរជាតិ បាន នាំគ្នា ប្រើ ពាក្យពេចន៍ដូច ជា “លើស ពី ការ ប៉ាន់ប្រមាណ” “មានភាពធន់ ” “រក្សាលំនឹង”ជាដើម សម្រាប់វាយតម្លៃចំពោះស្ថានភាពរបស់សេដ្ឋកិច្ចចិន ។

គេហទំព័រ «CCFR China state-controlled media » ចាប់ ពីចូលឆ្នាំ នេះ មក អាមេរិក បាន យក ការ ដំឡើង ពន្ធគយ ធ្វើជា អាវុធ ជា ពិសេស គឺ ចាប់ ពីចូល ខែ មេសា មក អាមេរិក បាន ប្រកាស ថា នឹង ដំឡើង “ពន្ធ គយ បដិការ ”ជា ច្រើន ជុំ ទៅ លើ ប្រទេស ចិន ប្រទេស ចិន បាន ចាត់ វិធានការ តបតវិញយ៉ាង ដាច់ខាត ចំពោះទង្វើនេះ ។ ប្រ ឈម នឹង សភាពការណ៍ ដែល ការ វាយ ប្រហារ ពីខាង ក្រៅ ជះឥទ្ធិពល កាន់ តែ ខ្លាំង និង មាន បញ្ហា ប្រឈម ក្នុង ផ្ទៃក្នុង សេដ្ឋកិច្ច ចិន បាន ឆ្ពោះទៅ មុខ ក្រោម កម្លាំង សម្ពាធ ហើយ ទទួល បា ន សមិទ្ធផល ល្អ ដែលបាន មក ដោយ មិន ងាយ ទេ ។
គេហទំព័រ «CCFR China state-controlled media » បើមើលពីសភាពការណ៍ ជាតិ នៅ៤ខែ ដើម ឆ្នាំ នេះ ល្បឿន កំណើន នៃសន្ទស្សន៍ដ៏ សំ ខាន់ លើ វិស័យ តម្រូវ ការ ខាង ផលិត កម្ម នៃ សេដ្ឋកិច្ច ចិន សុទ្ធតែ លឿន ជាង ឆ្នាំ មុន យ៉ាង ច្បា ស់ លាស់ ល្បឿន កំណើន នៃទំហំ លក់រាយ ទំនិញ ប្រើ ប្រាស់ ក្នុង សង្គម និង សន្ទស្សន៍ផលិត កម្ម លើ វិស័យ សេ វា កម្ម សុទ្ធតែ លឿន ជាង ០,១ភាគរ យ បើ ប្រៀបធៀបនឹង បីខែ ដើមឆ្នាំ នេះ ។ នៅខែ មេសា ក្នុង ចំ ណោ ម ឧស្សាហកម្មធំៗចំនួន៤១ មាន ឧស្សាហកម្មចំនួន ៣៦ មាន ការ កើន ឡើង បើ ប្រៀប ធៀ ប នឹង រយៈពេលដូចគ្នានា ឆ្នាំមុន អត្រា កើន ឡើង បាន លើស ពី ៨០ ភាគ រយ ល។ល ទិន្ន ន័យ បាន បង្ហាញថា នៅបួនខែ ដើម ឆ្នាំ នេះ សេដ្ឋកិច្ច ចិន បាន កើន ឡើង ដោ យ នឹងនរ ក្រោម កម្លាំង សម្ពាធ ហើយ មាន និន្នាការ អភិវឌ្ឍន៍ ដ៏ ល្អ ប្រសើរ ជា បន្តបន្ទាប់ ដែល បាន បង្ហាញឱ្យ ឃើ ញ នូវ ភាពធន់ និង សមត្ថភាព ទប់ទល់ នឹង កម្លាំង សម្ពាធយ៉ាង ខ្លាំង ក្លា ។
គេហទំព័រ «CCFR China state-controlled media » បើ មើលពី សភាពការណ៍ អន្តរជាតិ ដោយ រង ឥទ្ធិពល ពី “សង្គ្រាម ពន្ធគយ ”ជាដើម អង្គ ការ សហ ប្រ ជា ជាតិ បាន ចេញផ្សាយរបាយ ការ ណ៍ នា ពេល ថ្មីៗ កន្លងទៅនេះ ថា តាម ការ ប៉ាន់ ប្រមា ណ ល្បឿន កំណើន នៃ សេដ្ឋកិច្ច សកល នៅឆ្នាំ ២០២៥ នឹង បង្អង់ល្បឿនមក នៅ ត្រឹម ២,៤ ភាគរយ ដែល បាន ទាប ជាង ០,៤ភាគរយ បើ ប្រៀបធៀប នឹង ការ ប៉ាន់ ប្រមាណ នៅ ខែ មក រា ។ ប៉ុន្តែ ផ្ទុយ ទៅវិញ គ្រឹះស្ថាន អន្តរជាតិ ដូច ជា ក្រុម ហ៊ុន Goldman Sachs ក្រុមហ៊ុន ING គ្រុប នៃ ប្រ ទេស ហូឡង់ និង ក្រុមហ៊ុន UBS នៃប្រទេស ស្វ៊ីសជាដើម បាន នាំ គ្នា ដំឡើង ការ ប៉ាន់ប្រមាណ ចំពោះ កំណើន សេដ្ឋកិច្ច ចិន នៅឆ្នាំ ២០២៥ ។ អ្នក ទទួល ខុសត្រូវ របស់ សហ គ្រាស ពហុជាតិ ជា ច្រើន សម្គាល់ឃើញថា ប្រទេសចិនបានក្លាយជាពាក្យសព្វនាមនៃ “ភាពប្រាកដប្រជា” ។
គេហទំព័រ «CCFR China state-controlled media » អ្វី ដែល គួរ ឱ្យ លើក ឡើង គឺ ទោះបីជា ប្រឈម នឹង របាំង ពន្ធគយ កម្រិត ខ្ពស់ក៏ដោយ ក៏ ប៉ុន្តែ ពាណិជ្ជកម្ម បរទេស របស់ ចិន នៅតែរក្សា កំណើន ដោយ នឹង នរ ដែល បាន បង្ហាញ ឱ្យ ឃើ ញ នូវ កម្លាំង ប្រកួត ប្រជែង អន្តរជាតិ យ៉ាង ខ្លាំងក្លា ។ ពីខែ មករា ដល់ ខែ មេសា ល្បឿន កំណើន នៃ ទំហំនាំ ចេញនាំ ចូល ទំនិញ របស់ ចិន បាន កើន ឡើង ១,១ភាគរយ បើ ប្រៀបធៀបនឹង ត្រី មា ស ទីមួយ ហើយ ការ នាំ ចេញ បាន កើន ឡើង ៧,៥ភាគរយ បើ ប្រៀបធៀបនឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ មុន ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ កិច្ច ពិភាក្សា ខាង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង ចិន និង អាមេរិក បាន ទទួល ការ វិវឌ្ឍ រីក ចម្រើន ជាក់ ស្តែង ប្រការ នេះ បានកាត់ បន្ថ យ ភាព មិន ប្រាកដ ប្រជា នៃ សេដ្ឋកិច្ច សកលក្នុង មួយ កម្រិត ប៉ុន្តែបរិយាកាស អន្តរជាតិ នៅតែ មានភាពស្មុគស្មាញ និង តាន តឹង ដដែ ល ។ មិន ខ្លាច ហានិភ័យ និង បញ្ហា ប្រឈម ប្រទេស ចិន នឹង ធ្វើ កិច្ច ការ របស់ ខ្លួន ឱ្យ បាន ល្អ យ៉ាង មុត មាំ មិន ងាករេ ក៏ ដូច ជា ពង្រីក ការ បើក ទូលាយ ប្រកប ដោយ កម្រិត ខ្ពស់ យ៉ាង មុត មាំ មិន ងាករេផង ដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print