លោកប្រធានរដ្ឋចិនXi Jinping តម្រង់ទិសដៅសម្រាប់ការជំរុញការធ្វើបរិវត្តកម្ម និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសចិន និងការកសាងម៉ាកយីហោរបស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ម៉ាកយីហោគឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់នៃសមត្ថភាពប្រកួតប្រជែងស្នូលរបស់សហគ្រាស និងជា ស្តង់ដារដ៏សំខាន់សម្រាប់វាស់វែងកម្លាំងជាតិចម្រុះរបស់ប្រទេសមួយ។ តើធ្វើដូចម្តេចដើម្បីបង្កើតម៉ាកយីហោចិនឱ្យកាន់តែល្បី និងជំរុញការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្ម?

គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៤ លោកប្រធានរដ្ឋចិន Xi Jinping បានស្នើ “ការ ផ្លាស់ប្តូរបី” ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Henan ដើម្បីតម្រង់ ទិស ដៅ សម្រាប់ជំរុញការធ្វើបរិវត្តកម្ម និងធ្វើឱ្យប្រសើរឡើងនូវ រចនាសម្ព័ន្ធ ឧស្សាហកម្ម របស់ប្រទេសចិន និងការកសាងម៉ាកយីហោរបស់ចិន៖ ប្រសិន បើកន្លែង ឬ សហគ្រាស មួយ ចង់បំបែកឧបសគ្គនៃការអភិវឌ្ឍ និងដោះស្រាយបញ្ហា ដោយ ស៊ី ជម្រៅ ដំណោះស្រាយជាឬសគល់គឺនៅត្រង់នវានុវត្តន៍ ត្រូវតែ ពឹងផ្អែកលើ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ជំរុញឱ្យ មានការផ្លាស់ប្តូរពីផលិតកម្ម របស់ចិន ទៅ ជា ការបង្កើតថ្មីរបស់ចិន ពីល្បឿនរបស់ចិនទៅជា គុណភាពរបស់ចិន ពីផលិតផល របស់ចិនទៅជាម៉ាកយីហោរបស់ចិន។

គេហទំព័រ «CCFR China state-controlled media » ក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងកើនឡើងក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក ហើយក្លាយជាកម្លាំងដ៏សំខាន់នៅក្នុងការច្នៃប្រឌិតថ្មីសកល។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ដែលតំណាងដោយក្រុមហ៊ុន Huawei, BYD, CATL, ByteDance, DJI ជាដើម កំពុងបង្កើតទំព័រដ៏រុងរឿងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនក្នុងវិស័យរៀងៗខ្លួន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print