ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចសម្ភារក្នុងរថយន្ត ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអុីអនមានជ័យ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ជនសង្ស័យ០២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមាន៖
១-ឈ្មោះ LIANG JING DIAN ភេទប្រុស ជនជាតិចិន (មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារ)។
២-ឈ្មោះ LIANG SHAO MIN ភេទប្រុស ជនជាតិចិន (មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារ)។
វត្ថុតាងចាប់យក៖ អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន ១៣ គ្រាប់ (ជារបស់ជនរងគ្រោះ), ឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រព័ន្ធបញ្ជា ចំនួន១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យ កម្លាំងការិយាល័យកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕
ដោយ៖ ជីណា