ស្ទូចទូកុងតឺន័រប៉ះខ្សែកាប្លិ៍ឆក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ដែលជាអ្នកបេីកឡានស្ទូចខណៈបោះដងស្ទូវរំលងខ្សែ

កាប្លិ៍ដេីម្បីស្ទូចទូកុងតឺន័រដាក់ក្នុងរោងចក្រពេលស្ទូចលេីកបានបន្តិចក៏ប៉ះខ្សែកាប្លិ៍ឆក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៥​ នៅជិតវត្តកំពង់ក្តុល​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ ។

ជនរងគ្រោះឈ្មោះភឿក​ ភេទប្រុស​ អាយុ១៩ឆ្នាំមុ​ខរបរបេីកឡានស្ទូច​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈរថយន្តដឹកទូកុងតឺន័រមួយគ្រឿងបានដឹកអីវ៉ាន់ដាក់ក្នុងរោងចក្រ ហើយក៏ហៅរថយន្តស្ទូចមកស្ទូចទូនោះដាក់ក្នុងរោងចក្រ​ ខណៈបោះដងរំលងខ្សែកាប្លិ៍(ខ្សែស្រាត) ពេលស្ទូចទូឡេីងបានបន្តិចក៏ប៉ះខ្សែកាប្លិ៍ផ្ទុះឆក់អ្នកបញ្ជាស្ទូចរងរបួសធ្ងន់។

...

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកេីតហេតុនិងទាក់ទងទៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីសង្គ្រោះ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print