ភ្នំពេញ៖ យុវជនម្នាក់ដែលជាអ្នកបេីកឡានស្ទូចខណៈបោះដងស្ទូវរំលងខ្សែ
កាប្លិ៍ដេីម្បីស្ទូចទូកុងតឺន័រដាក់ក្នុងរោងចក្រពេលស្ទូចលេីកបានបន្តិចក៏ប៉ះខ្សែកាប្លិ៍ឆក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅជិតវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះភឿក ភេទប្រុស អាយុ១៩ឆ្នាំមុខរបរបេីកឡានស្ទូច ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុខណៈរថយន្តដឹកទូកុងតឺន័រមួយគ្រឿងបានដឹកអីវ៉ាន់ដាក់ក្នុងរោងចក្រ ហើយក៏ហៅរថយន្តស្ទូចមកស្ទូចទូនោះដាក់ក្នុងរោងចក្រ ខណៈបោះដងរំលងខ្សែកាប្លិ៍(ខ្សែស្រាត) ពេលស្ទូចទូឡេីងបានបន្តិចក៏ប៉ះខ្សែកាប្លិ៍ផ្ទុះឆក់អ្នកបញ្ជាស្ទូចរងរបួសធ្ងន់។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកេីតហេតុនិងទាក់ទងទៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីសង្គ្រោះ៕ដោយ៖សុខាសែនជ័យ