សមត្ថកិច្ចបញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការពាក់ ព័ន្ធករណីឈូសឆាយដីបឹងអភិរក្ស នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យចំនួន ៣នាក់ទៅតុលាការក្នុងករណីពាក់ព័ន្ធនឹងការឈូសឆាយដីបឹងអភិរក្ស នៅចំណុច “បឹងឆ្អឹងដំរី” ដែលស្ថិតក្នុងភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ការឃាត់ខ្លួននេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖
១. លោក ឈឹង សុខខេម ភេទប្រុស អាយុ ៤០ឆ្នាំ
២. លោក ឡោ ឡា ភេទប្រុស អាយុ ៤១ឆ្នាំ
៣. លោក អី រំចង់ ភេទប្រុស អាយុ ៣០ឆ្នាំ
ជនសង្ស័យទាំងអស់សុទ្ធសឹងរស់នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងរួមមាន៖ ត្រាក់ទ័រ ២គ្រឿង មានម៉ាក KOBOTA 6040 និង KOBOTA M6240 ពណ៌ក្រហម។ បច្ចុប្បន្នសម្ភារៈទាំងនេះត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខណៈដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ចែងបន្តតាមនិតិវិធី។

ប្រភពបានឱ្យដឹងថា ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ ជនសង្ស័យ ២នាក់បានប្រព្រឹត្តសកម្មភាពឈូសឆាយដីបឹង នៅចំណុច “បឹងឆ្អឹងដំរី” ប៉ុន្តែពេលដឹងថាសមត្ថកិច្ចចុះត្រួតពិនិត្យ ក៏បានជិះរថយន្តគេចខ្លួន និងទៅលាក់ ខ្លួនក្រោមដើមឈើ នៅខាងក្រោយវត្តទឹកហូត។ ទោះយ៉ាងណាក៏ដោយ កម្លាំងកងរាជអាវុធហត្ថបានអនុវត្តសកម្មភាពបង្ក្រាប និងឃាត់ខ្លួនបានសម្រេច។

...

ប្រភពមួយនៅក្នុងតំបន់នោះអះអាងថា ត្រាក់ទ័រដែលត្រូវបានដកហូតជាអចិន្ត្រៃយ៍មានសេវាកម្មជាលក្ខណៈឯកជន ក៏ប៉ុន្តែជាកម្មសិទ្ធិរបស់លោកជឹម ថុល មេភូមិទឹកហូត។ ចំណែកជនសង្ស័យទាំង២នាក់ គឺជាកូន បង្កើត និងកូនប្រសាររបស់លោកមេភូមិ ខណៈដែលម្នាក់ទៀត ជាអ្នកជួលដើម្បីប្រតិបត្តិការឈូសឆាយដី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print