ខេត្តព្រះសីហនុៈ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅទីបញ្ជាការជួរមុខ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គលំហាត់ហ្វឹកហ្វឺន Fusion Canoe 16-2935 សំរាប់ភាគីសហរដ្ឋអាមេរិក ដឹកនាំដោយលោក ឧត្តមនាវីទោ Keith Smith ប្រធានអង្គភាពកងកម្លាំងភារកិច្ចអន្តរ ទីភ្នាក់ងារចម្រុះខាងលិចសហរដ្ឋអាមេរិក ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង លោក អនុប្រធាននាយកដ្ឋាន កម្លាំងស្នាក់ការទ្បាំដាំ កម្លាំងស្នាក់ការកោះសេះ កម្លាំងស្នាក់ការកោះតាង យោធាចារ្យសហរដ្ឋអាមេរិក កម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម កម្លាំងមូលដ្ឋានសមុទ្រ កម្លាំងសាលាទ័ពជើងទឹក កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះសរុបចំនួន៦០រូប៕
ដោយ សុខ ខេមរា
...