ផ្អាកសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ព្រោះមេធាវីមានជំងឺលើសជាតិស្ករធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញៈ តុលាការសម្រេចលើកពេលសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទៅព្រឹកថ្ងៃទី២ ខែកញ្ញា ខាងមុខនេះវិញ ដោយសារលោក ទួត លុច មេធាវីការពារជនជាប់ចោទមានជំងឺលើសជាតិសធ្ងន់ធ្ងរ មិនអាចការពារកូននាសវនាការនៅព្រឹកថ្ងៃទី២៦ខែសីហា នេះបាន ។

សវនាការកាត់ទោសក្រុមជនជាប់ចោទមានលោកថោង សារ៉ាត់ អតីតមានងារជាឧកញ៉ានិងជាថៅកែបុរី៩៩៩ ជាមេខ្លោង និង អង្គរក្ស៤នាក់ជាជនដៃដល់និងអ្នកសមគំនិត ។

លោក ថោង សារ៉ាត់ ពុំមានវត្តមាននោះទេ រីឯក្រុមអង្គរក្សត្រូវបានបញ្ជូនមកតុលាការ ។

សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។

ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ៕

imageimage

ដោយចេស្តា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print