Luka Modricរៀបចំទិញផ្ទះតម្លៃ 1.1 លានផោននៅទីក្រុង SWANSEAក្រោយប្រកាសចេញពីReal Madrid

ចែករំលែក៖

Luka Modric តារាឆ្នើមរបស់ក្លឹប REAL Madrid គ្រោងនឹងទិញផ្ទះតម្លៃ 1.1 លានផោននៅជាយក្រុង Swansea ដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

 

យោងតាមប្រភពដែលគួរឱ្យទុកចិត្តបានឱ្យដឹងថា កីឡាករឈ្នះ Ballon d’Or រូបនេះកំពុងសាងសង់វិមានមួយដែលមានបន្ទប់គេងប្រាំនៅក្នុងភូមិ Gower នៃតំបន់ Three Crosses ។

 

Modric ដែលមានអាយុ 39 ឆ្នាំត្រូវបានគេប្រទះឃើញនៅទីតាំងអចលនទ្រព្យ

ដែលត្រៀមទិញហើយបាននិយាយជាមួយអ្នកជិតខាងនៅទីនោះផងដែរ។ហើយរឿងនេះបានកើតឡើងក្រោយរូបគាត់បានប្រកាសថានឹងចាកចេញពីក្លឹបReal Madrid របស់អេស្ប៉ាញដោយអាចមកលេងឱ្យក្លឹបSwanseaនៅក្របខ័ណ្ឌអង់គ្លេសChampionship វិញ។
បុរស

កូនបី Modric កំពុងទិញផ្ទះដ៏ធំសម្បើមជាមួយនឹងពីអតីតកីឡាករបាល់ទាត់ របស់ក្លឹបSwansea លោកLeon Britton ដែលបានដាក់អចលនទ្រព្យនៅលើទីផ្សារក្នុងឆ្នាំ 2017 ។

...

 

អតីតខ្សែបម្រើក្រុម Tottenham កីឡាករ Modric ត្រូវបានប្រកាសថាជាសហវិនិយោគិន និងជាម្ចាស់ក្លឹប Swansea City កាលពីខែមុន ដោយបានក្លាយជាកីឡាករដែលជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រ Real Madrid ដោយបានឈ្នះពានរង្វាន់ Champions Leagues ចំនួនប្រាំមួយ, Club World Cup ចំនួនប្រាំមួយ, European Super Cups ចំនួនប្រាំដង, ពានរង្វាន់ La Liga ចំនួនបួន, Spanish Cup ចំនួនពីរ និង Spanish Super Cup ចំនួនប្រាំ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print