នាយឧត្តមសេនីយ៍​ នេត​ សាវឿន​៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមែនចប់កណ្តាលទីនោះទេ សមត្ថកិច្ចត្រូវបន្តស្រាវជ្រាវដល់ ឬសគល់ មេក្លោងចែកចាយគ្រឿងញៀនខុសច្បាប់ទោះបីតុលាការបើកសវនាការចប់ជាស្ថានពរក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្នុងឱកាសឯកឧត្តម បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេល៩ខែឆ្នាំ២០១៦របស់ផែនការប្រឆាំងបទល្មើសគ្រឿងញៀននៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមែនចប់កណ្តាលទីនោះទេ គឺសមត្ថកិច្ចត្រូវតាមដានករណីពេលដែលបញ្ជូនជនល្មើសដល់តុលាការលុះត្រាតែតុលាការបើកសវនាការចប់ជាស្ថានពរក៏ដោយ បន្ទាប់មកសមត្ថកិច្ចត្រូវតាមដានទៀតតើការទាក់ទងរវាងទណ្ឌិត ជនល្មើសជនជាប់ចោទនៅក្នុងគុគវាយ៉ាងម៉េច?។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានសំណូមពរឲ្យការបង្រ្កាបនេះធ្វើឲ្យដល់ឬគល់មិនមែនគ្រាន់តែបញ្ជូនជនល្មើសទៅតុលាការហើយចប់រឿងនោះទេ ត្រូវស្រាវជ្រាវដល់ឬសគល់ថាករណីនេះអ្នកណាជាមេក្លោងចែកចាយ? តើអ្នកណាជាអ្នកទទួលផលជាដើម?។ សមត្ថកិច្ចបានធ្វើការមួយជំហ៊ានហើយជាមួយអគ្គនាយកដ្ឋានពន្ធធនាគារដើម្បីសិក្សាឡើងវិញពីបញ្ហានេះ ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំបំពេញការងារនាពេលកន្លងមកទទួលបានជោគជ័យជាពិសេសលើការបង្រ្កាបបទល្មើសគ្រឿងញៀននេះដែលជាបញ្ហាដ៏រសើបសម្រាប់សង្គមជាតិទាំងមូល ។

ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងពីលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេល៩ខែឆ្នាំ២០១៦ ថា កម្ពុជានៅតែទទួលរងគ្រោះថ្នាក់នូវការដឹកជញ្ជូន ការជួញដូរគ្រឿងញៀន ជ្រៀតចូលឆ្លងកាត់តាមផ្លូវគោក ផ្លូវទឹក និងច្រកអាកាសដោយសារឥទ្ធិពល និងទំហំបទល្មើសកើតឡើងច្រើនតាមតំបន់ ជាក់ស្តែងក្នុងរយៈពេល៩ខែឆ្នាំ២០១៦នេះសកម្មភាពមួយចំនួនដែលបង្ក្រាបបានតាមច្រកព្រលានយន្តហោះ៣ករណី ឃាត់ខ្លួន៥នាក់ (ថៃ១នាក់ស្រី) នីហ្សេរីយ៉ា៣នាក់ និងរ៉ូម៉ានី ១នាក់។ រឹបអូសកូកាអ៊ីនជាង៨គីឡូក្រាម ប្រភពមកពីប្រទេសអារ៉ាប់រួមនិងនីហ្សេរីយ៉ា ។

ឧត្តមសេនីយ៍ឯក បានបន្តថា នៅច្រកព្រំដែនគោកកម្ពុជា.ឡាវ (ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ)កើតមាន៥ករណីឃាត់ខ្លួន៦នាក់(ខ្មែរ២នាក់ ឡាវ៤នាក់) មន្ទីរប្រឆាំងគ្រឿងញៀនរឹបអូសមេតំហ្វេតាមីន(ICE)២គីឡូក្រាម៧១៨ក្រាម។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា និយាយជារួមការបង្ក្រាបបទល្មើសសរុបរយៈពេល៩ខែឆ្នាំ២០១៦មានចំនួន២.២៦៥ករណី ឃាត់ខ្លួន៥.០៥៧នាក់(ស្រី៤៧៦នាក់) ជនជាតិខ្មែរ៤.៩៥៨នាក់(ស្រី៤៥៧នាក់)និងជនបរទេស១១សញ្ជាតិ៩៩នាក់(ស្រី១៩នាក់) រួមមានជនជាតិវៀតណាម៦០នាក់(ស្រី១៧នាក់) , នីហ្សេរីយ៉ា១១នាក់, ស៊ុយអែត១នាក់, អាមេរិក២នាក់, កូរ៉េ១នាក់, ចិន១០នាក់(ស្រី១នាក់), ថៃ៣នាក់(ស្រី១នាក់), ឡាវ៨នាក់, ហ្វាំងឡង់១នាក់ , អូស្រ្តាលី១នាក់និងរ៉ូម៉ានី១នាក់។

ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានបញ្ជាក់បន្ថែមថាគ្រឿងញៀនដែលរឹបអូសបានមានសារធាតុញៀនគ្រប់ប្រភេទទម្ងន់សរុប៦៥គីឡូក្រាម៥០០ក្រាមក្នុងនោះមានមេតំហ្វេតាមីនម្សៅក្រាម ICEជាង ៤៤គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY) ជាង៨គីឡូក្រាម, ហេរ៉ូអ៊ីនជាង៣គីឡូក្រាម, កូកាអ៊ីនជាង៨គីឡូក្រាម, កេតាមីនជាង៦៩ក្រាម,អ៊ិចស្តាស៊ីជាង៩០០ក្រាម។ ដោយឡែកកញ្ឆាក្រៀមជាង៤គីឡូក្រាម ដើមកញ្ឆា៦២.០២៣ដើម និងប្រេងម្រះព្រៅភ្នំ៩៥គីឡូក្រាម ៕

image image image image image image image image image

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print